* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងការបរទេសចិន៖ សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ និងធ្វើពហិការយ៉ាងដាច់ខាត ចំពោះសកម្មភាពដ៏គឃ្លើននៃ «យោធានិយមបែបថ្មី» របស់ជប៉ុន

09-04-2026 17:52

(ប៉េកាំង)៖ ថ្ងៃទី ៧ ខែមេសា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានលើកសំណួរអំពី ការដែលរដ្ឋាភិបាលជប៉ុន គ្រោងនឹងកែសម្រួលគោលការណ៍បីស្តីពីការផ្ទេរបរិក្ខារការពារជាតិ នៅខែមេសានេះ ។

លោកស្រី Mao Ning បានឆ្លើយតបថា ប្រទេសចិនបានកត់សម្គាល់អំពីរឿងនេះហើយ ។ បញ្ញវន្តអន្តរជាតិ និងឥស្សរជនរបស់ជប៉ុនជាច្រើនរូបបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីនេះ ហើយសម្គាល់ឃើញថា ការណ៍នេះជាសញ្ញាកត់សម្គាល់ នៃការប្រែប្រួលពីឫសគល់នៃគោលនយោបាយនាំចេញអាវុធរបស់ជប៉ុន ក្រោយសង្រ្គាមលោកលើកទីពីរ ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនឹង ការកំណត់ក្នុងឯកសារដែលមានប្រសិទ្ធភាពផ្នែកច្បាប់អន្តរជាតិ ដូចជា «សេចក្តីប្រកាស Cairo» និង «សេចក្តីប្រកាស Potsdam» និង «ឯកសារសុំចុះចាញ់របស់ជប៉ុន» ជាដើម ក៏ដូចជាបានបំពានយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋធម្មនុញ្ញ និងបទប្បញ្ញតិ្តមានស្រាប់នៃប្រទេសជប៉ុន ហើយបានបំផ្លាញដល់ការធានា ជាលក្ខណៈរបបដើម្បីទប់ស្កាត់កុំឱ្យយោធានិយមរបស់ជប៉ុនងើបឡើងវិញ។

លោកស្រី Mao Ning បានលើកឡើងថា ការដែលជប៉ុនពន្លឿន “ការធ្វើយោធូបនីយកម្មឡើងវិញ” ជាការពិតជាក់ស្តែង ដែលមានផែនទីបង្ហាញផ្លូវនិងសកម្មភាពជាក់ស្តែង ហើយបាននិងកំពុងគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ និងធ្វើពហិការយ៉ាងដាច់ខាតចំពោះសកម្មភាពដ៏គឃ្លើននៃ “យោធានិយមបែបថ្មី”របស់ជប៉ុន៕

វិទ្យុមិត្តភាពកម្ពុជាចិន