ប៉ាគីស្ថានរឹតបន្តឹងសន្តិសុខនៅរដ្ឋធានីសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់គំរាមកំហែងដល់បទឈប់បាញ់ (Video inside)

09-04-2026 21:16

(អ៊ីស្លាម៉ាបាដ)៖ នាថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើគោលដៅនានាក្នុងប្រទេសលីបង់ ដែលសកម្មភាពនេះកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំកាលពីពេលថ្មីៗនេះបានសម្លាប់មនុស្សជាង ២៥០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរប្រទេសប៉ាគីស្ថានបានសម្រេច

ទខ្ទប់រដ្ឋធានីអ៊ីស្លាម៉ាបាដ (Islamabad) ជាមុន ដើម្បីត្រៀមរៀបចំកិច្ចចរចាសន្តិភាពលើកដំបូង ដោយបានកាត់ផ្តាច់ច្រកចេញចូលទាំងអស់ក្នុងរង្វង់ ៣គីឡូម៉ែត្រជុំវិញសណ្ឋាគារលំដាប់ផ្កាយ៥ សេរ៉េណា (Serena Hotel)។ គណៈប្រតិភូរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងស្នាក់នៅទីនោះ ខណៈភ្ញៀវទាំងអស់ត្រូវបានស្នើឱ្យចាកចេញរហូតដល់ថ្ងៃអាទិត្យ ព្រោះសណ្ឋាគារនេះត្រូវបានត្រៀមទុកទាំងស្រុងសម្រាប់ «ព្រឹត្តិការណ៍ដ៏សំខាន់» មួយនេះ។

ទោះបីជាមានការត្រៀមរៀបចំកិច្ចចរចាខាងលើក៏ដោយ ក៏នៅមិនទាន់មានសញ្ញាណាមួយបញ្ជាក់ថាទីក្រុងតេអេរ៉ង់ (Tehran) បានដកការរាំងខ្ទប់នៅច្រកសមុទ្រហ័រមូស (Strait of Hormuz) នៅឡើយទេ ដែលការណ៍នេះបាននិងកំពុងបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពលសកលយ៉ាងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។ ជុំវិញបញ្ហានេះ អ៊ីរ៉ង់បានប្រកាសជំហរយ៉ាងច្បាស់ថា នឹងមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងឡើយ ដរាបណាអ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារលើប្រទេសលីបង់៕