រុស្ស៊ីប្រគល់សាកសពទាហានចំនួន ១,០០០នាក់ ឱ្យទៅភាគីអ៊ុយក្រែនវិញ (Video inside)

09-04-2026 21:32

(ម៉ូស្គូ)៖ នាថ្ងៃព្រហស្បតិ៍ មន្ត្រីផ្លូវការបានឱ្យដឹងថា អ៊ុយក្រែន និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរសាកសពទាហានដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមជាង​ ១,០០០នាក់ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មជ្ឈមណ្ឌលសម្របសម្រួលកិច្ចការផ្លាស់ប្តូរឈ្លើយសឹករបស់អ៊ុយក្រែន បានបញ្ជាក់នៅលើប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ទីក្រុងកៀវ ទទួលបានសាកសពចំនួន ១,០០០នាក់ ដែលភាគីរុស្ស៊ីអះអាងថាជាកងកម្លាំងយោធារបស់អ៊ុយក្រែន។

ដោយឡែក សារព័ត៌មានរុស្ស៊ី RBC ដោយផ្អែកលើការបញ្ជាក់ពីសមាជិកសភារុស្ស៊ី លោក សាំសែល សារ៉ាលីយ៉េវ (Shamsail Saraliyev) បានរាយការណ៍ថា ភាគីអ៊ុយក្រែនក៏បានប្រគល់សាកសពយោធិនរុស្ស៊ីចំនួន ៤១នាក់ ត្រឡប់ទៅវិញផងដែរ៕