បទវិភាគ៖​ ជប៉ុនពន្លឿន​ «ការធ្វើយោធូបនីយកម្ម​ឡើងវិញ» គឺជា​ជំហាន​ដ៏​មាន​គ្រោះថ្នាក់​មួយ​ទៀត

10-04-2026 17:04

(ប៉េកាំង)៖ ដោយ​មិនអើពើនឹង​ការប្រឆាំងយ៉ាងខ្លាំងក្លា​ទាំងក្នុងនិងក្រៅប្រទេស ​ជប៉ុន​កំពុង​ពន្លឿន ​"ការ​ធ្វើ​យោធូប​នីយកម្ម​ឡើងវិញ"​ ដែល​ជាជំហាន​ដ៏​មានគ្រោះថ្នាក់​មួយ​ទៀត។

តាមការផ្សាយដំណឹង​របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន​ នាពេលថ្មីៗកន្លងទៅនេះ​បាន​ឱ្យដឹង​ថា ​រដ្ឋាភិបាលជប៉ុន​កំពុង​គិតពិចារណា​ពី​ការ​ដាក់ចេញ​ផែនការ​ដើម្បី​បន្ធូរបន្ថយ​ការរឹតត្បិត​ចំពោះ​ការនាំចេញអាវុធ ​ដែល​ខ្លឹមសារទាំងមូល​ត្រូវ​បានបញ្ជាក់​ឱ្យបាន​ច្បាស់ ​ហើយគ្រោង​នឹង​កែ​សម្រួល​គោលការណ៍បី ​ស្តីពី​ការផ្ទេរបរិក្ខារការពារជាតិ​និង​សេចក្តីណែនាំអំពី​ការប្រើ​ប្រាស់​នៅចុងខែនេះ ​។ ​នេះគឺជាទង្វើថ្មីបំផុត​របស់​ជប៉ុន​ក្នុង​ការ​ស្វែងរក​ ការលុប​ចោល​ទាំង​ស្រុង ​នូវ​ការ​ហាម​ឃាត់​ការនាំចេញអាវុធ​និង​បំបែកការជាប់ដៃជាប់ជើង​ពី​រដ្ឋធម្មនុញ្ញ​សន្តិ​ភាព ​។ ​ប្រឈមមុខ​នឹង​បម្រែបម្រួល​យ៉ាងស៊ីជម្រៅ ​នៃ​ស្ថានការណ៍​ពិភពលោក ​"យោធា​និយម​បែប​ថ្មី" ​របស់​ជប៉ុន​បាន​បង្ហាញ​ពី​មុខ​មាត់​ដ៏​អាក្រក់​ម្តងទៀត ​ដែល​បង្ក​ជា​ការ​គំរាម​កំ​ហែង​ជាក់ស្តែង​ដល់​សនិ្តសុខនិងស្ថិរភាព​ក្នុងតំបន់ ​ហើយ​បណ្តាលឱ្យ​ប្រទេសជិត​ខាង​ និង​សហ​គមន៍​អន្តរជាតិ​មាន​ការប្រុងប្រយ័ត្នខ្ពស់។

អនុលោមតាម​គោលនយោបាយបច្ចុប្បន្ន ​ការ​នាំ​ចេញបរិក្ខារការពារជាតិ​របស់​ជប៉ុន​ ទៅ​កាន់​ប្រទេស​ដទៃទៀត​ត្រូវ​បាន​កំណត់​ជាគោលការណ៍​លើ​​អាវុធ ​៥ ​ប្រភេទ​ដែល​អាច​ប្រើ​ប្រាស់​ជា​សំខាន់​ក្នុងវិស័យ​ភស្តុភារកម្ម ​ដូចជា​ការជួយសង្គ្រោះ​និងការដឹកជញ្ជូន​ជា​ដើម ​។ ​ចាប់​តាំង​ពី​លោកស្រី ​Sanae Takaichi ​បាន​ចូលកាន់តំណែង​កាលពី​ខែតុលា ​ឆ្នាំ ​២០​២៥​មក ​ជប៉ុន​បាន​ពន្លឿន​ការជំរុញ​ការបង្កើន​កងទ័ព​និង​កម្លាំងយោធា ​។ ​នៅដើមខែកុម្ភៈ ​ឆ្នាំ​នេះ ​ជប៉ុនបាន​ធ្វើការបោះច្នោតជ្រើសរើស​នៃ​សភា​តំណាង​រាស្រ្ត ​ហើយ​ពាក្យ​សន្យា​ដែល​បាន​ធ្វើ​ពេល​ចូលរួម​ការបោះឆ្នោត​របស់​បក្សសេរីប្រជាធិបតេយ្យ​ក៏បូករួមទាំង​ "ការ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ចំពោះ​ការនាំចេញអាវុធ" ​ផងដែរ ​។

តាមការផ្សាយដំណឹង​របស់​ប្រព័ន្ធផ្សព្វផ្សាយ​ជប៉ុន​ឱ្យដឹងថា ​ផែនការចុងក្រោយបំផុត​ដែល​រដ្ឋាភិបាលលោកស្រី ​Sanae ​Takaichi ​កំពុងគិតពិចារណា ​រួមមាន៖​ ការ​លុបចោល​ការ​ដាក់​កំហិត​លើ​ការនាំចេញ​បរិក្ខារ​ការពារជាតិ​ចំនួន ​៥ ​ប្រភេទ​ដែលអាច​ប្រើប្រាស់ ​ក្នុង​វិស័យ​មិន​មែន​ប្រយុទ្ធតែ​ប៉ុណ្ណោះ ​អនុញ្ញាតជាគោការណ៍ឱ្យ​នាំចេញ​ផលិតផល​ដែល​បូក​រួម​ទាំង​អាវុធ​មហាប្រល័យ​ផងដែរ ​ហើយ​បាន​បង្កើតការ​កំណត់លើកលែង ​សម្រាប់​ការនាំចេញ​ទៅ​កាន់​ប្រទេស​ដែល​ស្ថិត​ក្នុង​ការប៉ះទង្គិច​ដែល​បន្សល់ទុក​លំហរ​មួយ​ចំនួន ​សម្រាប់​ការនាំ​ចេញ​នាពេល​អនាគត ​។ ​លើសពីនេះទៅទៀត ​តួនាទី​របស់​សភាជប៉ុន​កំពុង​កើត​មាន​ការ​ប្រែ​ប្រូល​ដែល​ប្រែក្លាយ​ពី ​"ការត្រួត​ពិនិត្យ​ជា​មុន​និង​ឃ្លាំមើល​ក្រោយមក"​ ឱ្យ​ទៅជា​ការ​ទទួល​យក​យ៉ាងអសកម្ម​នូវ ​"ការរាយការណ៍ក្រោយមក" ​ដែល​លែង​ដើរតួ​នាទី​ជា "​ការ​ជាន់​ហ្វ្រាំ​ង"​ សម្រាប់​ការនាំចេញ​អាវុធ ​។ ​ប្រព័ន្ធផ្សព្វផ្សាយជប៉ុន​បានវិភាគថា ​ប្រសិនបើ​ផែនការ​នេះ​ត្រូវ​បាន​អនុវត្ត​ ​នោះគឺមានន័យថា ​ពួកគេ​សម្រេចបាន​នូវ​"ភាពរលុងដោយគ្រប់ជ្រុង​ជ្រោយ"​លើ​ការនាំចេញអាវុធ ​។ ​ទាក់ទង​នឹង​រឿងនេះ ​សាធារណមតិក្នុងសង្គមជប៉ុន​បាន​សម្តែង​ការព្រួយបារម្ភយ៉ាងខ្លាំង​។

យោងតាមរបៀបវារៈរបស់រដ្ឋាភិបាល​ជប៉ុន​បានឱ្យដឹងថា ​ក្រៅ​ពី​ការជំរុញ​ការលុប​ចោល​ទាំង​ស្រុង​នូវ​ការ​ហាម​ឃាត់​ការនាំចេញ​អាវុធ ​រដ្ឋាភិបាល​ក៏​មានផែនការ​ធ្វើ​វិសោធន​កម្ម ​"ឯក​សារ​ចំនួនបី​ស្តីពី​ការការពារសន្តិសុខ" ​ធ្វើវិសោធនកម្ម "គោលការណ៍ចំនួនបីស្តីពី​ការ​គ្មាន​នុយ​ក្លេអ៊ែរ"​ និង​ជំរុញ​របៀបវារៈ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​នៅ​ឆ្នាំ ​២០២៦ ​។ល។ ​ការពិត​ជាក់​ស្តែង​គ្រប់បែបយ៉ាង​បានបញ្ជាក់ថា ​ពួកស្តាំនិយមរបស់ជប៉ុន​កំពុង​ពន្លឿន​ ការ​ល្មើស​នឹង​សន្តិនិយម​បន្ទាប់ពីសង្គ្រាម​លោក​លើក​ទី​២​​។ ​ហេតុនេះហើយ ​សហគមន៍អន្តរជាតិ​បាន​យល់​ដឹង​ថែមមួយ​កម្រិត​ទៀត​ថា ​ប្រទេសចិនបាន​ចាត់វិធានការ​ដើម្បី​បង្កើន​ការគ្រប់គ្រង​ការ​នាំ​ចេញទំនិញ ​ដែល​អាច​ប្រើប្រាស់​ទាំងវិស័យស៊ីវិល​និង​យោធា ​ចំពោះប្រទេសជប៉ុន​តាម​ផ្លូវច្បាប់ ​ហើយ​​ដាក់​បញ្ចូល​អង្គភាព​របស់​ជប៉ុនចំនួន ​២០ ​ក្នុងបញ្ជីឈ្មោះ​ស្តីពី​ការ​គ្រប់​គ្រង​ការនាំចេញ​និង​ដាក់​បញ្ចូល​អង្គភាព​របស់​ជប៉ុន​ចំនួន ​២០ ​ក្នុងបញ្ជីឈ្មោះផ្តោតសំខាន់ ​វា​គឺ​មានសារសំខាន់​ណាស់​ និងជា​ទង្វើដ៏​ចាំបាច់​សម្រាប់​ទប់ស្កាត់​ "ការធ្វើយោធូបនីយកម្ម​ឡើង​វិញ" ​និងការប៉ុន​ប៉ង​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​ជប៉ុន ​ក៏ដូចជា​គាំពារ​សន្តិភាព​ក្នុង​តំបន់​និង​ពិភពលោក។

សំដៅចំពោះ​សកម្មភាពដ៏គឃ្លើន​គ្រប់បែបយ៉ាង​របស់​ជប៉ុន ​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​រក្សា​ការប្រុងប្រយ័ត្នខ្ពស់ និងធ្វើពហិការយ៉ាងដាច់ណាត់ ​ហើយ​រួមគ្នា​គាំពារ​សមិទ្ធផល​ជ័យ​ជម្នះ​ ក្នុងសង្គ្រាមលោកលើកទីពីរ​និង​សណ្តាប់ធ្នាប់អន្តរជាតិ​បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទីពីរ។ ​បើសិនជាជប៉ុនធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ​មុខជានឹង​កាន់តែ​ឆាប់វិនាស​ជាក់​ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន​