* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

មហិច្ឆតាវាតទី​យោធារបស់​ជប៉ុនបាន​លេចឡើង​​យ៉ាង​ច្បាស់ក្រឡែត

10-04-2026 17:58

(ប៉េកាំង)៖ រសៀល​ថ្ងៃទី ៩ ខែ​មេសា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ចិន​បាន​ប្រកាស​ព័ត៌មាន​អំពីបញ្ហា​ពាក់ព័ន្ធយោធា​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅនេះ។

មាន​អ្នក​សារព័ត៌មាន​លើក​សំណួរ​ថា តាម​ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹងថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​ ​ប្រកាស​ថា បាន​ដាក់​ពង្រាយ​​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ដែល “មានសមត្ថភាព​​វាយ​ប្រហារ​ទៅលើមូលដ្ឋានសត្រូវ​​” រួចហើយ​ អ្នក​វិភាគ​សម្គាល់ឃើញថា ទង្វើ​នេះ​មាន​ចេតនា​សំដៅ​ចំពោះ​ប្រទេស​ចិន​យ៉ាងជាក់​ច្បាស់។ តើ​ប្រទេស​ចិន​មាន​ការ​អធិប្បាយ​យ៉ាង​ដូច​ម្តេច​ចំពោះបញ្ហា​នេះ?​​

លោក Zhang Xiaogang បាន​ឆ្លើយតប​ថា ជប៉ុន​ពន្លឿន​ការ​ធ្វើ​“យោធូបនីយកម្មឡើងវិញ” ហើយ​ដើរ​ឆ្ពោះទៅរក​សភាពមាន​គ្រោះថ្នាក់​ដែលមិន​អាច​គ្រប់​គ្រងបាន​យ៉ាង​ឆាប់រហ័ស ប្រការ​នេះ​បាន​ល្មើសនឹង​ការ​រឹតត្បឹត​នៃ​ “រដ្ឋ​ធម្ម​នុញ្ញសន្តិភាព” និង​គោលការណ៍​ “ស្វ័យការពារ” របស់​ជប៉ុន​ មហិច្ឆតាវាទី​យោធារបស់​ជប៉ុនបាន​លេចឡើង​​យ៉ាងច្បាស់​ក្រឡែត​​។ ប្រការ​ដែល​គួរតែ​គូសបញ្ជាក់ គឺ​កងទ័ព​ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់ក្នុង​​ការ​វាយ​តបវិញ​ចំពោះ​ការ​គំរាម​កំហែង​និង​ការ​បង្ករឿង ហើយ​នឹង​ធ្វើ​ឱ្យ​អ្នក​ឈ្លានពាន​បង់តម្លៃ​ដែល​មិនអាច​​រ៉ាប់រងបាន​​ ដើម្បីគាំពារ​អធិបតេយ្យភាពជា​តិ សន្តិសុខ​និង​ផលប្រយោជន៍​ខាង​ការ​អភិវឌ្ឍរបស់ចិន​៕

វិទ្យុមិត្តភាពកម្ពុជាចិន