UPDATE: ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ថាអាមេរិក និងអ៉ីរ៉ង់ អាចបន្តកិច្ចចរចាមួយថ្ងៃទៀត

11-04-2026 23:20

(អ៉ីស្លាម៉ាបាដ)៖ កិច្ចរចារដោយផ្ទាល់វាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលប្រព្រឹត្តក្នុងទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន នាថ្ងៃសៅរ៍នេះ បានឈានទៅដល់ការពិភាក្សាបច្ចេកទេសលេីបញ្ហាជាក់ស្តែង ហេីយអាចបន្តទៅមួយថ្ងៃទៀត គឺនៅថ្ងៃអាទិត្យ ទី១២ ខែមេសា។ នេះបេីយោងតាមការដកស្រង់ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass ចេញពីទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៉ីរ៉ង់ ។

Tasnim បានរាយការណ៍ថាកិច្ចចរចានៃគណៈប្រតិភូអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកក្នុងកម្រិតអ្នកជំនាញដំណើរការអស់ជាងពីរម៉ោង ហើយទេីបបន្តឡើងវិញបន្ទាប់ពីសម្រាករយៈពេលខ្លី។ ការសម្រេចចិត្តអាចត្រូវបានធ្វើឡើងដើម្បីបន្តកិច្ចចរចាមួយថ្ងៃទៀត។

គួរបញ្ជាក់ថា គណៈប្រតិភូអាមេរិកដឹកនាំដោយអនុប្រធានាធិបតី លោក​ JD Vance និងគណៈប្រតិភូអ៉ីរ៉ង់​ដឹកនាំដោយប្រធានសភា​លោក​ Mohammad Bagher Ghalibaf។ អ្នកទាំងពីរសុទ្ធតែបានជួបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក​ Shehbaz Sharif៕