ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo នឹងជួបលោក ពូទីន លើទឹកដីរុស្ស៉ី ដើម្បីពិភាក្សាអំពីប្រេង (Video inside)

12-04-2026 15:21

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នឹងចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចទៅប្រទេសរុស្ស៉ី នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំពីប្រេង។ នេះបើតាមការិយាល័យរបស់លោក Prabowo ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ីបានទទួលស្គាល់ថាលោក Prabowo នឹងចាប់ផ្ដើមធ្វើទស្សនកិច្ចទៅកាន់រុស្ស៉ីនៅល្ងាចថ្ងៃអាទិត្យនេះ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Sugiono បាននិយាយកាលពីថ្ងៃសៅរ៍ថាប្រេងដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រជាជនឥណ្ឌូណេស៊ី នឹងស្ថិតក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោក Prabowo។

លោក Sugiono បានឱ្យដឹងថាលោកប្រធានាធិបតី Prabowo នឹងត្រូវជួបប្រធានាធិបតីរុស្ស៉ី លោក ពូទីន ហើយនឹងពិភាក្សាគ្នាផងដែរពីស្ថានការណ៍ភូមិសាស្ត្រនយោបាយសកល ព្រមទាំងបញ្ហាមួយចំនួនទៀតដូចជាស្ថានការណ៍ថាមពល៕