ការស្ទង់មតិ​របស់​បណ្តាញទូរទស្សន៍ ​CGTN ​បង្ហាញថា៖ ​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បង្ហាញ​ជំហរ​អំពី​ការ «ទម្លាក់កម្រិត» ​នៃ​ទំនាក់​ទំនង​រវាង​ជប៉ុន ​និង​ចិន​ទៅជាលេស​សម្រាប់​ការបង្ក​ហេតុ​ជា​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​លោកស្រី ​Sanae ​Takaichi

12-04-2026 16:19

(ប៉េកាំង)៖ តាមកាផ្សាយដំណឹងឱ្យដឹងថា ​ក្នុង «សៀវភៅខៀវស្តីពីការទូតឆ្នាំ ​២០២៦ ​»ដែលបាន​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗនេះ ​រដ្ឋាភិបាលជប៉ុន​បានទម្លាក់កម្រិតនៃ​ទំនាក់ទំនងរវាងជប៉ុននិង​ចិន​ពី«ទំនាក់​ទំនង​ទ្វេភា​គីដ៏សំខាន់បំផុតមួយ» មកនៅត្រឹម​ «ប្រទេសជិតខាងដ៏សំខាន់»។ ​តាម​ការស្ទង់មតិ​របស់​បណ្តាញទូរទស្សន៍ ​CGTN ​នៃ​អគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍មជ្ឈិម​ចិន​ចំពោះ​អ្នកប្រើបណ្តាញអ៊ីនធឺណិត​នៅទូទាំង​ពិភពលោក​បង្ហាញថាអ្នកផ្តល់បទ​សម្ភាសន៍​ចំនួន ​៨២ ​ភាគរយ​សម្គាល់​ឃើញថា ​ពាក្យសម្តីនិងទង្វើ​មួយចំនួន​របស់​ជប៉ុន​ដែល​បំបែកការជាប់ដៃ ជាប់ជើង​ពី​សណ្តាប់​ធ្នាប់​ក្រោយពី​សង្គ្រាម​លោកលើកទីពីរ ​បំភ្លៃ​ការ​យល់​ដឹង​ចំពោះ​ប្រវត្តិសាស្ត្រ​និង​បង្កើន​ការបដិបក្ខាគ្នា​ខាងភូមិសាស្ត្រ​គឺជា​មូលហេតុពីឫស​គល់​ដែល​បណ្តាលឱ្យទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​ព្រមទាំង​ស្ថានការណ៍​ក្នុងតំបន់​កាន់តែ​តាន​តឹង​ថែមទៀត ​។

ការស្ទង់មតិលើកនេះបានបង្ហាញថា ​អ្នកផ្តល់បទ​សម្ភាសន៍​ចំនួន ​៨១,១ ​ភាគរយ​សម្គាល់​ឃើញ​ថាទង្វើ​របស់​ភាគីជប៉ុន​ដែល​ទម្លាក់កម្រិតនៃ​ទំនាក់ទំនង​ជាមួយប្រទេសចិន​ប្រហែល​នឹង​ធ្វើឱ្យទំនាក់ទំនងចិន-ជប៉ុន​មានភាពតានតឹងកាន់តែខ្លាំងឡើង​ថែមមួយកម្រិត​ទៀត ​ដោយឡែក​អ្នកផ្តល់បទ​សម្ភាសន៍​ចំនួន ​៩០,៨ ​ភាគរយ​បាន​អំពាវនាវឱ្យ​រដ្ឋាភិបាល​ជប៉ុន​ដកពាក្យសម្តី​ខុសឆ្គង​វិញ​ភ្លាម ​បញ្ឈប់​សកម្មភាព​បង្ករឿង​ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​សហគមន៍​អន្តរជាតិ​តាមរយៈ​សកម្មភាពជាក់ស្តែង។

ការស្ទង់មតិនេះបានធ្វើតាមគេហទំព័រភាសាអង់គ្លេស ​ភាសាអេស្ប៉ាញ ​ភាសាបារាំង ​ភាសា​អារ៉ាប់​និង​ភាសារុស្ស៊ី​នៃ​បណ្តាញទូរទស្សន៍ ​CGTN ​ក្នុងរយៈពេល ​២៤ ​ម៉ោង​មាន​អ្នក​ប្រើ​អ៊ីនធឺណិត​ចំនួន ​៧៣៨៧ ​នាក់​បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន