អ៊ីស្រាអែលចំណាយថវិកាជាតិអស់ជាង ១១,៥ពាន់លានដុល្លារ សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់ (Video inside)
12-04-2026 21:51
(ហ្ស៊េរុយសាឡឹម)៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល នាថ្ងៃអាទិត្យនេះ បានឱ្យដឹងថា សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់បានធ្វើឱ្យអ៊ីស្រាអែលចំណាយថវិកាជាតិអស់ប្រមាណ ៣៥ពាន់លានសេកែល (Shekels) ឬស្មើនឹង ១១,៥២ពាន់លានដុល្លារអាមេរិក យោងតាមទិន្នន័យនៃការប៉ាន់ស្មានបឋម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
របាយការណ៍ដដែលបានបញ្ជាក់លម្អិតថា ក្នុងចំណោមទំហំនៃការចំណាយសរុបខាងលើ មានថវិកាចំនួន ២២ពាន់លានសេកែល ត្រូវបានចាត់ចែងប្រើប្រាស់សម្រាប់វិស័យការពារជាតិទាំងស្រុង។
ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលក៏បានគូសបញ្ជាក់ផងដែរថា ទំហំទឹកប្រាក់នៃការចំណាយដ៏សន្ធឹកសន្ធាប់នៅក្នុងសង្គ្រាមនេះ ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិសម្រាប់ឆ្នាំ២០២៦ រួចរាល់ហើយ៕




