* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

នាយករដ្ឋមន្ត្រីអូស្ត្រាលី​​ត្រៀមបំពេញទស្សនកិច្ចនៅព្រុយណេ និងម៉ាឡេស៊ី ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ (Video inside)

12-04-2026 22:52

(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) នឹងបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ និងម៉ាឡេស៊ីនាសប្តាហ៍នេះ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក្នុងការធានាដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈពីសម្ព័ន្ធមិត្តអាស៊ី បន្ទាប់ពីមានការរំខានដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា លោក អាល់បានីស នឹងធ្វើដំណើរទៅកាន់រដ្ឋធានីបានដាសេរីបេហ្គាវ៉ាន់ (Bandar Seri Begawan) និងទីក្រុងគូឡាឡាំពួ (Kuala Lumpur) ចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែមេសា ដោយគ្រោងនឹងចូលក្រាបបង្គំគាល់ព្រះចៅស៊ុលតង់ព្រុយណេ ហាសាណាល់ បុលគីយ៉ា (Hassanal Bolkiah) និងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។ មេដឹកនាំអូស្ត្រាលីរូបនេះបានគូសបញ្ជាក់ថា «ការភ្ជាប់ទំនាក់ទំនងជាមួយដៃគូក្នុងតំបន់ដ៏សំខាន់ដូចជា ព្រុយណេ និងម៉ាឡេស៊ី នឹងជួយធានាបាននូវសន្តិសុខនៃការផ្គត់ផ្គង់ថាមពលដល់អូស្ត្រាលី ក្នុងអំឡុងពេលដែលមានភាពមិនប្រាកដប្រជានេះ»។

គួរបញ្ជាក់ថា អូស្ត្រាលីពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈប្រមាណ ៨០ភាគរយ ដែលបច្ចុប្បន្នម៉ាឡេស៊ីគឺជាប្រភពផ្គត់ផ្គង់ប្រេងចម្រាញ់ធំបំផុតទីបី ខណៈព្រុយណេផ្គត់ផ្គង់ប្រេងម៉ាស៊ូតចំនួន ៩ភាគរយ។ កន្លងមក អូស្ត្រាលីតែងតែជួបប្រទះនូវកង្វះខាត និងការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈក្នុងស្រុកយ៉ាងខ្លាំង ចាប់តាំងពីច្រកសមុទ្រដ៏សំខាន់ខាងលើត្រូវបានរាំងខ្ទប់មក៕