កូរ៉េខាងត្បូង-ប៉ូឡូញ ផ្តោតលើទំនាក់ទំនងការពារជាតិ អំឡុងទស្សនកិច្ចនៃលោកនាយករដ្ឋមន្រ្តី Donald Tusk (Video inside)
13-04-2026 16:57
(សេអ៊ូល)៖ កូរ៉េខាងត្បូង និងប៉ូឡូញបានសាទរចំពោះភាពជាដៃគូការពារជាតិដ៏ស៉ីជម្រៅ អំឡុងពេលដែលនាយករដ្ឋមន្ត្រី Donald Tusk ទៅដល់ទីក្រុងសេអ៊ូល សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ២៧ឆ្នាំ ហើយបានបើកកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតី Lee Jae Myung នាថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦។ នេះបេីយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីក្រុងវ៉ាសូវី បានលេចមុខជាអ្នកទិញអាវុធដ៏សំខាន់ពីទីក្រុងសេអ៊ូល ហើយបានចុះកិច្ចព្រមព្រៀងតម្លៃជាង ៤០ពាន់លានដុល្លារ នៅឆ្នាំ២០២២។ កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះគ្របដណ្តប់លើ ការទិញរថក្រោះកូរ៉េខាងត្បូងដោយប៉ូឡូញ ប្រព័ន្ធកាំភ្លើងធំ Howitzer និងជេីងទម្របាញ់គ្រាប់រ៉ុក្កែត។
លោក Lee បាននិយាយថា សូម្បីតែចំពេលមានអស្ថិរភាពភូមិសាស្រ្តនយោបាយអូសបន្លាយក៏ដោយ ក៏កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិកូរ៉េខាងត្បូង-ប៉ូឡូញបន្តទៅមុខ ហេីយប្រទេសទាំងពីរនឹងបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។
ចំណែក លោក Tusk បានពណ៌នាកូរ៉េខាងត្បូងថា ជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតទីពីររបស់ប៉ូឡូញ បន្ទាប់ពីសហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យឧស្សាហកម្មការពារជាតិ រួមទាំងខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ៕






