* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិន និងយុទ្ធសាស្ត្របើកចំហកម្រិតខ្ពស់របស់ចិន ក្នុងបរិបទនៃភាពមិនច្បាស់លាស់សកល

14-04-2026 15:55

(ប៉េកាំង)៖ មិនថាសេដ្ឋកិច្ចសកលប្រឈមមុខនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងនិន្នាការគាំពារនិយមខ្លាំងយ៉ាងណាក៏ដោយ ប្រទេសចិននៅតែបន្តប្រកាន់ខ្ជាប់យ៉ាងរឹងមាំចំពោះពហុភាគីនិយម សេរីភាវូបនីយកម្ម និងការបើកចំហកម្រិតខ្ពស់។ សម្រាប់ចិន ការបើកចំហកម្រិតខ្ពស់ មិនមែនគ្រាន់តែជាវោហារសាស្ត្រនយោបាយទេ ប៉ុន្តែជាគោលនយោបាយយុទ្ធសាស្ត្រដែលត្រូវបានអនុវត្តតាមរយៈយន្តការជាក់ស្តែងជាបន្តបន្ទាប់។

អនុលោមទៅតាមស្មារតីនៃផែនការប្រាំឆ្នាំ ទី១៤ (២០២០-២០២៥) និងផែនការប្រាំឆ្នាំ ទី១៥ (២០២៦-២០៣០) ការបើកចំហកម្រិតខ្ពស់ បានក្លាយទៅជាគោលនយោបាយស្នូល ក្នុងការជំរុញកំណើន និងការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ។ តួយ៉ាង ការរៀបចំពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី៦ (China International Consumer Product Expo - CICPE) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២៦ នៅកោះហៃណានខាងមុខនេះ គឺជាការបោះជំហានទៅមុខមួយទៀតរបស់រដ្ឋាភិបាលចិន ក្នុងការជំរុញគោលនយោបាយបើកចំហកម្រិតខ្ពស់ ឱ្យចេញជាលទ្ធផលជាក់ស្តែង។

ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០២១ មក CICPE មិនត្រឹមតែដើរតួនាទីជាវេទិកាតាំងបង្ហាញផលិតផលទេ ប៉ុន្តែវាបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការតភ្ជាប់សហគ្រាសអន្តរជាតិទៅកាន់ទីផ្សារក្នុងស្រុកចិន ជំរុញភាពជាដៃគូអន្តរជាតិ និងធ្វើឱ្យស៊ីជម្រៅនូវការបើកចំហកម្រិតខ្ពស់ ដើម្បីផលប្រយោជន៍រួម និងកំណើនប្រកបដោយបរិយាបន្ន។

ភាពជោគជ័យរបស់ CICPE កន្លងមក ដែលទាក់ទាញសហគ្រាសជាង ៣,៨០០ និងម៉ាកយីហោជាង ១២,០០០ មកពី ៩២ ប្រទេស និងតំបន់ គឺជាសក្ខីភាពនៃទំនុកចិត្តរបស់ធុរៈជនអន្តរជាតិចំពោះភាពធន់និងសក្តានុពលនៃទីផ្សារចិន។ យោងតាមការព្យាករណ៍របស់ក្រសួងពាណិជ្ជកម្មចិន ការនាំចូលទំនិញ និងសេវាកម្មរបស់ប្រទេសចិន នឹងមានទំហំលើសពី ១៥ ទ្រីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។ ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា ការកើនឡើងនៃតម្រូវការប្រើប្រាស់ក្នុងស្រុកចិន នឹងនាំមកនូវបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់អ្នកនាំចេញអន្តរជាតិ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

អ្វីដែលធ្វើឱ្យ CICPE លើកទី៦ មានលក្ខណៈពិសេស និងមានទម្ងន់យុទ្ធសាស្ត្រជាងព្រឹត្តិការណ៍មុនៗ គឺការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយ "កំពង់ផែពាណិជ្ជកម្មសេរីហៃណាន" ដែលបានចាប់ផ្តើមអនុវត្ត ប្រតិបត្តិការពន្ធគយឯករាជ្យពេញលេញ កាលពីចុងឆ្នាំ២០២៥។ ក្រោមក្របខណ្ឌថ្មីនេះ សហគ្រាសអន្តរជាតិនឹងទទួលបានបរិយាកាសអាជីវកម្មដែលកាន់តែអំណោយផលជាងមុន ជាពិសេសការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម តាមរយៈការលុបរបាំងពន្ធគយ ដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារចិន។

តាមរយៈយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ និងការតភ្ជាប់ CICPE ជាមួយទីផ្សារក្នុងស្រុក ប្រទេសចិនដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក និងរួមចំណែកប្រមាណ ៣០% នៃកំណើនសកល នឹងបន្តដើរតួនាទីជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជំរុញកំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ព្រមទាំងបង្កើតវិបុលភាពរួមសម្រាប់តំបន់ និងសកលលោកទាំងមូល។

សរុបមក ការរៀបចំ CICPE លើកទី៦ គឺជាការផ្ញើសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ទោះបីជាស្ថានភាពពិភពលោក មានការផ្លាស់ប្តូរឆាប់រហ័សយ៉ាងណាក៏ដោយ ទ្វារនៃការបើកចំហកម្រិតខ្ពស់របស់ចិននឹងមិនបិទឡើយ ប៉ុន្តែនឹងបើកកាន់តែធំជាងមុន។ ការរៀបចំជាទៀងទាត់នូវ CICPE នឹងក្លាយទៅជាកាតាលីករសម្រាប់ការពង្រឹងពហុភាគីនិយម ការបើកចំហកម្រិតខ្ពស់ និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់ និងពិភពលោកទាំងមូល៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា