* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក He Lifeng​ ឧបនាយករដ្ឋមន្ត្រីចិនអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការរដូវកាលប្រើប្រាស់អន្តរជាតិឈ្មោះ​ «​ទិញទំនិញនៅចិន» ឆ្នាំ ២០២៦

14-04-2026 16:53

(ប៉េកាំង)៖ ពេលថ្មីៗនេះ ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី ៦ និងពិធីដាក់ឱ្យដំណើរការរដូវកាលប្រើប្រាស់អន្តរជាតិឈ្មោះ​ ”​ទិញទំនិញនៅចិន” ឆ្នាំ ២០២៦ បានរៀបចំធ្វើនៅក្រុងហៃខូវខេត្តហៃណានប្រទេសចិនក្រោមអធិបតីភាពរបស់លោក He Lifeng​ សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជា​ឧបនាយករដ្ឋមន្ត្រីចិន។

លោក He Lifeng​ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់និងការណែនាំដោយផ្ទាល់ពីសំណាក់ប្រធានរដ្ឋចិនលោក Xi Jinping​ និងក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគី ក្នុងនាមជា​វេទិកាតាំងបង្ហាញ និងជួញដូរផលិតផលប្រើប្រាស់ដ៏ធំលើនៃពិភពលោក ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនបានក្លាយជា​និមិត្តសញ្ញាមួយ នៃការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន និងបានក្លាយទៅជា​វេទិកាដ៏សំខាន់សម្រាប់ចិនចែករំលែក កាលានុវត្តភាពអភិវឌ្ឍន៍ជាមួយពិភពលោក។

លោក He Lifeng​ បន្តទៀតថា ប្រទេសចិននឹងអនុវត្តយ៉ាងមុតមាំនូវយុទ្ធសាស្រ្តស្តីពីការពង្រីកតម្រូវការផ្ទៃក្នុង ជំរុញការធ្វើឱ្យប្រសើរឡើងនូវ​ឧស្សាហកម្មតាមរយៈបច្ចេកវិទ្យានិងនវានុវត្តន៍ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពង្រីកការបើកចំហប្រកបដោយកម្រិតខ្ពស់ ក៏ដូចជារំញេចសក្តានុពលនៃទីផ្សានិងភាពរស់រវើកនៃការប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជានិងកម្លាំងចលករកាន់តែច្រើន សម្រាប់កំណើនសេដ្ឋកិច្ចសកលតាមរយៈការអភិវឌ្ឍថ្មីតាមបែបផែនចិន។ សូម​ស្វាគមន៍សហគ្រាសនៃគ្រប់ប្រទេសប្រើប្រាស់ឱកាស ដែលបានពីការរៀបំព្រឹត្តិការណ៍នានាដូចជា ​ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនជាដើម ដើម្បីបន្តធ្វើអាជីវកម្ម​នៅទីផ្សារចិន និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន