យោធាអាមេរិក សម្លាប់មនុស្ស ៤នាក់ ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន ក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត (Video inside)
15-04-2026 10:24
(វ៉ាស៊ីនតោន)៖ យោធាអាមេរិក កាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថាមនុស្ស ៤នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារមួយលើទូកសង្ស័យដឹកគ្រឿងញៀន ដែលនេះជាការវាយប្រហារដ៏ប្រល័យលើកទី៤ ក្នុងពេលមួយសប្ដាហ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីបញ្ជាការកណ្ដាលអាមេរិក ឬ CENTCOM បាននិយាយក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថាការវាយប្រហារខាងលើ ក៏ដូចគ្នាទៅនឹងការវាយប្រហារ៣លើក ផ្សេងទៀតកាលពីប៉ុន្មានថ្ងៃមុនផងដែរ គឺបានកើតឡើងក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត។ តាម CENTCOM មនុស្ស២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយកាលពីថ្ងៃចន្ទ ខណៈការវាយប្រហារ២លើកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានសម្លាប់មនុស្ស៥នាក់ និងមនុស្សម្នាក់នៅរស់រានមានជីវិត។
គួរបញ្ជាក់ថា ការវាយប្រហារសម្លាប់មនុស្ស៤នាក់កាលពីថ្ងៃអង្គារ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១៧៤នាក់ ចាប់តាំងពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើទូកសង្ស័យ ដឹកគ្រឿងក្នុងតំបន់ Caribbean និងតំបន់ប៉ាស៊ីហ្វិកភាគខាងកើតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក៕





