* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ត្រាំ អះអាងថា លោកបានស្នើប្រធានាធិបតីចិនកុំឱ្យផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់

15-04-2026 20:17

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយស្នើសុំកុំឱ្យចិនផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ីរ៉ង់ ខណៈលោក ស៊ី បានឆ្លើយតបវិញថា រដ្ឋាភិបាលទីក្រុងប៉េកាំងមិនបានផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងតេអេរ៉ង់នោះឡើយ។ ការលើកឡើងរបស់មេដឹកនាំអាមេរិករូបនេះ ត្រូវបានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ កាលពីសប្តាហ៍មុន បានគំរាមដាក់ទណ្ឌកម្មដំឡើងពន្ធគយ ៥០ភាគរយភ្លាមៗ លើបណ្តាប្រទេសណាដែលផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ីរ៉ង់។ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ផងដែរថា លោកមិនរំពឹងថាការប្រែប្រួលនៅក្នុងទីផ្សារប្រេងសកលដោយសារសង្គ្រាមនៅអ៊ីរ៉ង់ នឹងជះឥទ្ធិពលដល់ជំនួបដែលបានគ្រោងទុករបស់លោកជាមួយលោក ស៊ី ជិនពីង នៅខែក្រោយនោះទេ ដោយលោកអះអាងថា «គាត់ (ចិន) គឺជាអ្នកដែលត្រូវការប្រេង ចំណែកឯយើងមិនត្រូវការនោះទេ»។

បន្ថែមពីនេះ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានអះអាងថា លោកកំពុងតែរៀបចំបើកច្រកសមុទ្រហ័រមូស ជាអចិន្ត្រៃយ៍ឡើងវិញ សម្រាប់ប្រទេសចិន និងពិភពលោក។ ទោះជាយ៉ាងណាក្តី ការអះអាងនេះហាក់នៅមានភាពស្រពិចស្រពិលនៅឡើយ ខណៈដែលការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ នៅតែបន្តប្រឈមនឹងការរឹតត្បិត បើទោះបីជាមានបទឈប់បាញ់រយៈពេលពីរសប្តាហ៍កំពុងអនុវត្តក៏ដោយ។ ម្យ៉ាងវិញទៀត យោធាអាមេរិកក៏បាននឹងកំពុងអនុវត្តការបិទខ្ទប់ការធ្វើពាណិជ្ជកម្មតាមផ្លូវសមុទ្រចេញចូលកំពង់ផែអ៊ីរ៉ង់ផងដែរ៕