* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីហិរញ្ញវត្ថុបញ្ជាក់ថា អាល្លឺម៉ង់កំពុងរងផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមនៅអ៊ីរ៉ង់ ទោះមិនបានចូលរួមក៏ដោយ

15-04-2026 23:36

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក ឡាស ឃ្លីងបេល (Lars Klingbeil) នាថ្ងៃពុធ បានថ្លែងថា ទោះបីជាប្រទេសអាល្លឺម៉ង់មិនបានពាក់ព័ន្ធក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ក៏ដោយ ក៏ប្រទេសមួយនេះកំពុងទទួលរងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ពីជម្លោះនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្រៅកិច្ចប្រជុំរដូវផ្ការីករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ឃ្លីងបេល បានគូសបញ្ជាក់ថា៖ «អ្វីដែលយើងអាចមើលឃើញនៅពេលនេះ គឺសង្គ្រាមនេះកំពុងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់»។ ការលើកឡើងនេះធ្វើឡើងស្របពេលដែលស្ថាប័ន IMF កាលពីថ្ងៃអង្គារ បានសម្រេចទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ មកនៅត្រឹម ០,៨ភាគរយ សម្រាប់ឆ្នាំ២០២៦ និង ១,២ភាគរយ សម្រាប់ឆ្នាំ២០២៧ ដែលតួលេខនេះបានធ្លាក់ចុះ ០,៣ភាគរយ បើធៀបនឹងការព្យាករណ៍កន្លងមក។

ជុំវិញវិបត្តិនៅតំបន់មជ្ឈិមបូព៌ា លោក ឃ្លីងបេល បានរិះគន់ចំពោះសង្គ្រាមនេះ ដោយបានជំរុញឱ្យភាគីពាក់ព័ន្ធប្រើប្រាស់មធ្យោបាយការទូតជាមួយអ៊ីរ៉ង់ ដើម្បីបញ្ឈប់ការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ ជាជាងការប្រើប្រាស់ចំណាត់ការយោធា។ លោកបានសង្កត់ធ្ងន់ថា ការបង្កជម្លោះឱ្យរាលដាលពាសពេញតំបន់មិនមែនជាជម្រើសដ៏ត្រឹមត្រូវនោះទេ ហើយលោករំពឹងថាបណ្តាញការទូតនឹងអាចនាំទៅរកដំណោះស្រាយសន្តិភាពដ៏រឹងមាំ និងយូរអង្វែងមួយ៕