សម្តេចប៉ាប Leo ថ្លែងក្នុងប្រទេសកាមេរូនថា «អ្នកមាន និងអ្នកមានអំណាច គំរាមកំហែងដល់សន្តិភាព»

16-04-2026 10:16

(Yaounde)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សម្តចប៉ាប Leo បានជំរុញឱ្យរដ្ឋាភិបាលកាមេរូនលុបបំបាត់អំពើពុករលួយ ហេីយតស៊ូប្រឆាំងនឹងភាពលោភលន់ចង់បានរបស់អ្នកមាន និងអ្នកមានអំណាច នៅក្នុងសុន្ទរកថាដ៏តានតឹងមួយរួមជាមួយប្រធានាធិបតី លោក Paul Biya។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ ២០២៦។

«វាជាពេលដកពិសោធន៍លេីមនសិការរបស់យើង ហើយឈានទៅមុខយ៉ាងក្លាហាន»។ នេះជាសុន្ទរកថារបស់សម្តេចប៉ាបទីមួយដែលមានដេីមកំណេីតមកពីសហរដ្ឋអាមេរិក ទៅកាន់ប្រធានាធិបតី លោក Biya នាយករដ្ឋមន្រ្តី Joseph Dion Ngute និងមេដឹកនាំផ្សេងទៀត ភ្លាមៗក្រោយទៅដល់ប្រទេសកាមេរូន។ សម្តេចប៉ាប Leo បន្ថែមថា ដើម្បីឱ្យសន្តិភាព និងយុត្តិធម៌មានឥទ្ធិពល សំណុំនៃអំពើពុករលួយត្រូវតែបំបែកឱ្យបាន។

សម្តេចប៉ាប Leo ទេីបទទួលរងការរិះគន់ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការបញ្ចេញសំលេងរបស់ព្រះអង្គប្រឆាំងនឹងសង្រ្គាម។

ប្រធានាធិបតី Biya ដែលកាន់អំណាចតាំងពីឆ្នាំ ១៩៨២ បានស្តាប់សុន្ទរកថារបស់សម្តេចប៉ាបដោយគ្មានប្រតិកម្ម។ រដ្ឋាភិបាលរបស់លោកបានបដិសេធការចោទប្រកាន់ពីអំពេីពុករលួយ និងការរំលោភសិទ្ធិមនុស្ស ហើយនិយាយថាស្ថិរភាពដែលលោកបាននាំមក អនុញ្ញាតឱ្យកាមេរូនចៀសផុតពីជម្លោះដែលគេបានឃើញនៅកន្លែងផ្សេងទៀតក្នុងតំបន់៕