អ៉ីរ៉ង់ ព្រមានបិទផ្លូវសមុទ្រក្រហម ប្រសិនបេីអាមេរិកបន្តសកម្មភាពរារាំងនាវាចេញ-ចូលតេហេរ៉ង់

16-04-2026 11:43

(តេហេរ៉ង់)៖ យោធាអ៉ីរ៉ង់បានគំរាមកាលពីថ្ងៃពុធ ទី១៥ ខែមេសា ថានឹងបិទផ្លូវពាណិជ្ជកម្មតាមសមុទ្រក្រហម (Red Sea) លុះត្រាតែសហរដ្ឋអាមេរិកឈប់រារាំងចរាចរណ៍ចេញ-ចូលកំពង់ផែទីក្រុងតេហេរ៉ង់ ហេីយថាបទឈប់បាញ់កំពុងស្ថិតក្នុងហានិភ័យ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ។

ទីក្រុងវ៉ាស៉ីនតោន បានបង្វែរទៅដាក់សម្ពាធទីក្រុងតេហេរ៉ង់ដោយការបិទច្រកកំពង់ផែ។ ទីបញ្ជាការកណ្តាលយោធាអាមេរិក បានឱ្យដឹងថា ពេញមួយយប់កងកម្លាំងបានបញ្ឈប់ទាំងស្រុងនូវពាណិជ្ជកម្មសេដ្ឋកិច្ចដែលចូល-ចេញអ៉ីរ៉ង់តាមផ្លូវសមុទ្រ។

ប្រធានទីបញ្ជាការកណ្តាលយោធារបស់អ៉ីរ៉ង់ បានព្រមានថាការបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការលុបចោលការបិទផ្លូវនេះនឹងបង្កើតជារបៀបបំពានលេីបទឈប់បាញ់ពីរសប្តាហ៍។ លោក Ali Abdollahi និយាយថា បេីវ៉ាស៉ីនតោនមិនអើពើទេនោះ កងកម្លាំងប្រដាប់អាវុធរបស់អ៉ីរ៉ង់ក៏នឹងមិនអនុញ្ញាតមានឱ្យការនាំចេញ ឬនាំចូលនៅឈូងសមុទ្រពែរ្ស សមុទ្រអូម៉ង់ និងសមុទ្រក្រហមដែរ។

ការព្រមាននេះកេីតមានឡេីងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចង្អុលបង្ហាញថាការចរចាសន្តិភាពអាចបន្តក្នុងសប្តាហ៍នេះ ហើយអ៉ីរ៉ង់បញ្ជាក់ថាភាគីទាំងពីរបានបន្តពិភាក្សាតាមរយៈប៉ាគីស្ថានក្រោយការចរចាជុំទីមួយបរាជ័យ៕