* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឆេះរោងចក្រចម្រាញ់ប្រេងក្នុងរដ្ឋ Victoria នាំឱ្យការផលិតប្រេងរបស់អូស្រ្តាលី​ ធ្លាក់ចុះ

16-04-2026 13:48

(ស៉ីដនី)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា មន្ត្រីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនបានឱ្យដឹងថា អគ្គីភ័យនៅរោងចក្រចម្រាញ់ប្រេងដ៏ធំទីពីររបស់អូស្ត្រាលី បានប៉ះពាល់ដល់ការផលិតប្រេងសាំង នៅពេលដែលប្រទេសនេះកំពុងប្រឈមសម្ពាធដេីម្បីធានាសន្តិសុខឥន្ធនៈ ខណៈសង្រ្គាមអ៉ីរ៉ង់រំខានដល់ការផ្គត់ផ្គង់ប្រេងជាសកល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរអគ្គីភ័យរដ្ឋនិយាយថា ភ្លេីងដែលឆាបឆេះរោងចក្រចម្រាញ់ប្រេងបាន ១២០ ០០០បារ៉ែលក្នុងមួយថ្ងៃ គ្រប់គ្រងដោយក្រុមហ៊ុន Viva Energy កាលពីថ្ងៃពុធ ទេីបតែអាចគ្រប់គ្រងបាននៅវេលារសៀលថ្ងៃព្រហស្បតិ៍នេះ។ វាបានកើតឡើងចំពេលដ៏អាក្រក់សម្រាប់អូស្ត្រាលី ដែលពឹងផ្អែកលើការនាំចូល ៨០ភាគរយនៃតម្រូវការប្រេងឥន្ធនៈរបស់ខ្លួន ហើយកំពុងប្រជែងរកប្រភពផ្គត់ផ្គង់។

រដ្ឋមន្រ្តីក្រសួងថាមពលអូស្រ្តាលី លោក Chris Bowen និយាយថានេះមិនមែនជារឿងល្អទេ ជាក់ស្តែងទៅមុខទៀតយេីងនឹងដឹងថាតើមានផលប៉ះពាល់កម្រិតណា។

រោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Viva Energy ផ្គត់ផ្គង់ជាងពាក់កណ្តាលនៃឥន្ធនៈនៅក្នុងរដ្ឋដែលមានប្រជាជនច្រើនជាងគេទីពីររបស់អូស្ត្រាលីគឺ Victoria និងមួយភាគដប់នៃតម្រូវការសរុបរបស់ប្រទេស។ បេីតាមក្រុមហ៊ុន ទិន្នផលប្រេងសាំង និងសាំងយន្តហោះ នឹងរងផលប៉ះពាល់ ប៉ុន្តែអាចបំពេញតម្រូវការបានពីការនាំចូល។

គួរបញ្ជាក់ថា វិស័យប្រេងពិភពលោក ត្រូវបានរំខានដោយសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ ទោះជាសង្រ្គាមបានផ្អាក ប៉ុន្តែតម្លៃប្រេងនៅបន្តស្ថិតក្នុងកម្រិតខ្ពស់ ៕