* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

UN ព្រមានពីបញ្ហាសេដ្ឋកិច្ចសម្រាប់តំបន់អាស៉ីប៉ាស៉ីហ្វិក កេីតចេញពីតម្លៃថាមពលខ្ពស់ ដោយសារវិបត្តិសង្រ្គាមមជ្ឈិមបូព៌ា

16-04-2026 16:48

(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ​ បានព្រមានថា សេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិកកំពុងប្រឈមនឹងវិបត្តិពីសង្រ្គាមមជ្ឈិមបូព៌ា ដោយការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ ស្បៀងអាហារ និងជីកសិកម្ម រុញច្រានជីវភាពប្រជាជនទូទាំងតំបន់ឱ្យធ្លាក់ចុះ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦។

ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Kanni Wignaraja បាននិយាយថា សម្ពាធដោយថ្លៃចំណាយកំពុងកើនឡើងយ៉ាងរហ័ស ទាំងចំពោះអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម។ លោកស្រីប្រាប់ CNA ថាការកេីនឡេីងរហ័សបែបនេះ​ ភាគច្រើនមេីលទៅលេីការចំណាយថ្លៃប្រេងឥន្ធនៈក្នុងពេលដឹកជញ្ជូន។

ការអត្ថាធិប្បាយរបស់លោកស្រី ធ្វើឡើងតាមរបាយការណ៍ថ្មីនៃកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ចេញផ្សាយកាលពីថ្ងៃអង្គារ ដែលរកឃើញថាសង្រ្គាមកំពុងជះឥទ្ធិពលនៅទូទាំងអាស៉ីប៉ាស៉ីហ្វិក ទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្នក៏ដោយ។ របាយការណ៍នេះគ្របដណ្តប់ប្រទេសចំនួន ៣៦ ដោយគូសបញ្ជាក់ពីការពឹងផ្អែកយ៉ាងខ្លាំងរបស់តំបន់លើថាមពលនាំចូល​ និងខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗដែលកំពុងតែបង្កើនសម្ពាធលើពលរដ្ឋ អាជីវកម្មខ្នាតតូច និងថវិការបស់រដ្ឋាភិបាល។

ជាង ៨០ភាគរយនៃប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានចងភ្ជាប់នឹងអាស៉ី។ ដោយផ្លូវដឹកជញ្ជូនដ៏សំខាន់នេះស្ទេីរតែជាប់គាំងទាំងស្រុង ក្តីបារម្ភអំពីការផ្គត់ផ្គង់កំពុងជំរុញតម្លៃថាមពល​ ដែលនាំឱ្យថ្លៃដឹកជញ្ជូន អគ្គិសនី ស្បៀងអាហារ និងជីកសិកម្មកាន់តែឡេីងខ្ពស់។

លោកស្រី Wignaraja ដែលជានាយិកា UNDP ប្រចាំតំបន់អាស៉ី និងប៉ាស៉ីហ្វិក បាននិយាយថា ប្រទេសទាំងនោះ ក្នុងកម្រិតផ្សេងៗគ្នា ហាក់ភ្ញាក់ផ្អេីល ហេីយប្រទេសខ្លះក៏សម្របខ្លួនបានលឿន ទេីបការខាតបង់ផ្នែកសេដ្ឋកិច្ចមានតិចជាងប្រទេសដែលសម្របខ្លួនមិនទាន់។ យោងតាមការវាយតម្លៃរបស់ UNDP ប្រជាជនប្រមាណ ៨.៨លាននាក់ទូទាំងតំបន់ មានហានិភ័យធ្លាក់ចូលទៅក្នុងភាពក្រីក្រ៕