* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ G7 លើកឡើងនូវតម្រូវការឱ្យកំណត់ផលប៉ះពាល់ពីសង្រ្គាមមជ្ឈិមបូព៌ា ចំពោះសេដ្ឋកិច្ចពិភពលោក (Video inside)

17-04-2026 11:09

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសសាភិបាលធនាគារនៃក្រុមប្រទេស G7 បាននិយាយថា វាជារឿងបន្ទាន់ដែលត្រូវកំណត់ផលប៉ះពាល់ ចំពោះសេដ្ឋកិច្ចពិភពលោក ដែលកើតចេញពីវិបត្តិសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ជាមួយការបញ្ជាក់ជាថ្មីអំពីតម្រូវការឆ្ពោះទៅរកសន្តិភាពយូរអង្វែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦។

សង្រ្គាម គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ ៣ នៃកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសភិបាលធនាគារកណ្តាល នៅខាងក្រៅកិច្ចប្រជុំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាធនាគារពិភពលោក ដែលកំពុងធ្វើឡើងក្នុងទីក្រុងវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុបារាំង ⁠ដែលជាប្រធានប្តូរវេនរបស់ G7 ឆ្នាំនេះ ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក៏បានពិភាក្សាគ្នាផងដែរ អំពីការធានាខ្សែច្រវាក់ផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ និងការបន្តគាំទ្រអ៊ុយក្រែនប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៉ី៕