យោធាអាមេរិក សម្លាប់មនុស្ស៣នាក់ទៀត ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន នៅសមុទ្រ Caribbean (Video inside)

20-04-2026 13:50

(វ៉ាស៉ីនតោន)៖ យោធាអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានផ្តាច់ជីវិតបុរស៣នាក់ ដែលត្រូវបានពិពណ៌នាថាជាក្រុមជនរត់ពន្ធគ្រឿងញៀន ក្នុងការវាយប្រហារលើទូក១គ្រឿង នៅតំបន់សមុទ្រ Caribbean។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោធាអាមេរិក បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម X ដែលខ្លួនអះអាងថា ជាសកម្មភាពវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន​នោះ។ យោធាអាមេរិក បានបន្ថែមថា ទូក១គ្រឿងនោះធ្វើដំណើរនៅលើផ្លូវដែលគេស្គាល់ច្បាស់ថា ជាច្រកផ្លូរត់ពន្ធគ្រឿងញៀននៅ​សមុទ្រ Caribbean ប៉ុន្តែមិនបានផ្តល់ភស្តុតាងជាក់ស្តែងណាមួយទេ។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការវាយប្រហាររបស់យោធាអាមេរិក បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈគិតមកទល់ឥឡូវ ចំនួនមនុស្សស្លាប់កើនដល់យ៉ាងហោច ក្បែរ១៨០នាក់ ចាប់តាំងពីសហរដ្ឋអាមេរិក បានបើកយុទ្ធនាការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន នៅតំបន់ Caribbean ក៏ដូចជាតំបន់ប៉ាស៉ីហ្វិកខាងកើត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក៕