* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លំនឹងយុថ្កាសន្តិភាពសកលតាមរយៈប្រាជ្ញាចិនស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល

20-04-2026 17:35

(ប៉េកាំង)៖ ក្នុងបរិបទនយោបាយអន្តរជាតិសម័យទំនើប ដែលកំពុងប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាងមហាអំណាច និងការកើនឡើងនៃជម្លោះតំបន់ និងពិភពលោក គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានស្នើឡើងដោយប្រទេសចិនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ត្រូវបានក្លាយជាគោលនយោបាយសំខាន់មួយ ក្នុងការបង្ហាញចក្ខុវិស័យរបស់ចិនចំពោះសណ្តាប់ធ្នាប់សន្តិសុខអន្តរជាតិ។ ក្នុងរយៈពេល៤ឆ្នាំ គំនិតផ្តួចផ្តើមដ៏មានឧត្តមានុភាពនេះ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចូលរួមការទូតរបស់ចិនក្នុងការសម្របសម្រួលជម្លោះ និងការលើកកម្ពស់ពហុភាគីនិយម ដោយសង្កត់ធ្ងន់លើសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពជាសកល។

គំនិតផ្តួចផ្តើមសន្តិសុខសកលផ្អែកលើគោលការណ៍ស្នូលមួយចំនួនដែលចិនបានបញ្ជាក់ថាជាមូលដ្ឋាននៃសន្តិសុខអន្តរជាតិថ្មី។ ទី១-ការគោរពអធិបតេយ្យរដ្ឋ និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់។ ទី២- ការបដិសេធការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំងក្នុងការដោះស្រាយវិបត្តិ។ ទី៣-ការជំរុញការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី និងការចរចា។ ទី៤-ការគាំទ្រពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល ស្នូលនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ជាសច្ចភាព ប្រទេសចិនបានប្រើយន្តការអន្តរការីតាមរយៈការទូតពហុភាគី និង ទ្វេភាគី ដោយផ្អែកលើគោលការណ៍ «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» និង «កិច្ចសហការឈ្នះ-ឈ្នះ»។

តួនាទីរបស់ប្រទេសចិនក្នុងការសម្របសម្រួលជម្លោះ ត្រូវបានបង្ហាញតាមរយៈការចូលរួមក្នុងអង្គការសហប្រជាជាតិ ការផ្តល់​​សំណើសន្តិភាព ការធ្វើជាម្ចាស់ផ្ទះកិច្ចចរចា និងការប្រើឥទ្ធិពលសេដ្ឋកិច្ចជាឧបករណ៍ទូតសន្តិភាព។ ជាក់ស្តែង នៅក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ក្នុងឆ្នាំ២០២៥កន្លងមក ប្រទេសចិនបានដើរតួនាទីនៅក្នុងកម្រិតសកល និងទទួលខុសត្រូវក្នុងនាមជាមហាអំណាចនៅក្នុងតំបន់ ដោយគោរពបានគុណតម្លៃរួមរបស់តំបន់និងពិភពលោក ក្នុងការលើកទឹកចិត្តដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ) ទទួលនិងអនុវត្តឱ្យមានស័ក្តិសិទ្ធិ ភាពលើការកសាងសន្តិភាព និងថែរក្សាសន្តិភាពឱ្យយូរអង្វែង ហើយធានាជូនសមភាគីទាំងពីរ ក្នុងការពិភាក្សា និងសហការជាដៃគូរួមគ្នា ដើម្បីស្ថាបនាទំនុកចិត្តរវាងគ្នា និងគ្នាឡើងវិញ។

អង្គការសហប្រជាជាតិដើរតួនាទីជាស្នូលក្នុងចក្ខុវិស័យសន្តិសុខសកលរបស់ចិន ដោយក្នុងនាមជាហត្ថលេខីដំបូង នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសចិនបាន​បង្ហាញការគាំទ្រចំពោះពហុភាគីនិយម និងច្បាប់​អន្តរជាតិ។ ដោយចាក់បញ្ចូលនូវគំនិតផ្តួចផ្តើមសន្តិសុខសកល ប្រទេសចិនក៏បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព និងគាំទ្រការដោះស្រាយវិបត្តិជាសកលតាមរយៈស្ថាប័នអន្តរជាតិ ដែលបានធ្វើឱ្យអង្គការសហប្រជាជាតិបន្តមានតួនាទីសំខាន់ ក្នុងការរក្សាសន្តិភាពអស់រយៈពេលជាង៨០ឆ្នាំ។ បន្ថែមពីលើនេះ សន្តិសុខcyber ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ស្ថិរភាពសន្តិភាពសកល ដោយសារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត អាចប៉ះពាល់ដល់សេដ្ឋកិច្ច ប្រព័ន្ធហិរញ្ញវត្ថុ សន្តិសុខជាតិ និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ក្នុងន័យនេះ គំនិតផ្តួចផ្តើមសន្តិសុខសកលដែលចូលដល់វ័យ៤ឆ្នាំនេះបាននិងកំពុង បន្តលើកទឹកចិត្តឱ្យប្រទេសទាំងឡាយរួមគ្នា ជាមួយប្រទេសចិន ក្នុងកិច្ចសហការគ្នាក្នុងការការពារព័ត៌មាន ការបង្កើតច្បាប់អន្តរជាតិ និងការបង្កើតទំនុកចិត្តក្នុងលំហ cyber។

សកលលោកពិតជាមិនអាចបដិសេធបានថា ការចូលរួមរបស់ប្រាជ្ញាចិនស្តីពី «គំនិតផ្តួចផ្តើមសន្តិសុខសកល»ក្នុងរយៈពេល៤ឆ្នាំមកនេះពិតជាបានបន្ថែមវេទិកាសម្រាប់ការពិភាក្សា និងការស្វែងរកដំណោះស្រាយសន្តិភាពក្នុងជម្លោះអន្តរជាតិ ដោយសហគមន៍អន្តរជាតិយល់ស្របជាមួយ ប្រទេសចិនដែលតែងបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ គ្រប់បណ្តាប្រទេសទាំងអស់ដោយផ្អែកលើមូលដ្ឋាន«គោលការណ៍៥ខ»នៃការរួមរស់នៅដោយសន្តិវិធី ព្រមទាំងការប្តេជ្ញាចិត្តរបស់ចិនចំពោះពហុភាគីនិយម ដែលជាវិធានដ៏មានភាពស័ក្តិសិទ្ធមួយដើម្បីសម្រេចឲ្យបាន នូវសន្តិភាពនិងការអភិវឌ្ឍក្រោមទម្រដ៏រឹងមាំ នៃការគោរពច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង ដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាគោល។ ទោះយ៉ាងណា សន្តិសុខមិនមែនឱបដៃឈរមើលទេ គឺយើងត្រូវពួតដៃគ្នាប្រកបដោយភក្តីភាព ​និងទំនួលខុសត្រូវរួមជាមួយប្រទេសចិន ដើរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅមុខដោយធានាថា គ្រប់ភាគីរួមរស់ជាមួយគ្នាដោយសុខដុមរមនា និងការអភិវឌ្ឍឈ្នះ-ឈ្នះ។

ជារួម ក្នុងរយៈពេល៤ឆ្នាំនៃការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល ប្រទេសចិនបានព្យាយាមរួមគ្នាជាមួយបណ្តាប្រទេសនានា បង្កើនភាពជាអ្នកគាំទ្រសន្តិភាព ពហុភាគីនិយម ​និងការអភិវឌ្ឍសកលតាមរយៈកិច្ចសហការឈ្នះ-ឈ្នះ ហើយដោយផ្អែកលើសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួម នោះគំនិតផ្តួចផ្តើមសន្តិសុខសកលបាននិងកំពុង ក្លាយជាត្រីវិស័យចង្អុលទិសដ៏ត្រឹមត្រូវបំផុតនៃការបង្ហាញចក្ខុវិស័យរួមគ្នាជាមួយប្រទេសចិនចំពោះសណ្តាប់ធ្នាប់សន្តិសុខពិភពលោកក្នុងសតវត្សរ៍ទី២១ដោយរួមគ្នាជ្រោងទង់«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន