កូវ៉ែតប្រកាសផ្អាកការនាំចេញប្រេងមួយចំនួន ដោយសារវិបត្តិបិទច្រកសមុទ្រហ័រមូស (Video inside)
20-04-2026 21:16
(គុយវ៉ែត)៖ ប្រទេសកូវ៉ែត នាថ្ងៃចន្ទនេះបានប្រកាសផ្អាកការដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងចម្រាញ់មួយចំនួនទៅកាន់អតិថិជន ដោយសារវិបត្តិបិទខ្ទប់នៅច្រកសមុទ្រហ័រមូស បានបង្កការរាំងស្ទះដល់នាវាដឹកជញ្ជូន។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg។
ក្រុមហ៊ុនប្រេងរដ្ឋកូវ៉ែត (Kuwait Petroleum Corp.) បានជូនដំណឹងដល់អតិថិជនថា ខ្លួនចាំបាច់ត្រូវប្រើប្រាស់សិទ្ធិផ្អាកការដឹកជញ្ជូនតាមកិច្ចសន្យា (ករណីប្រធានស័ក្តិ) ព្រោះមិនអាចនាំនាវាចេញចូលឈូងសមុទ្រពែក្សបានតាមកាលវិភាគ។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចនេះត្រូវបានគេរំពឹងថានឹងមិននាំឱ្យមានការបញ្ឈប់ការផ្គត់ផ្គង់ទាំងស្រុងនោះទេ ប៉ុន្តែវាគឺជាសញ្ញាបង្ហាញពីការរំខានយ៉ាងធ្ងន់ធ្ងរដល់ចរាចរណ៍ថាមពលសកល ដែលបណ្តាលមកពីវិបត្តិបិទខ្ទប់ផ្លូវទឹកដ៏សំខាន់មួយនេះ៕




