អ៊ីស្រាអែល និងលីបង់ នឹងរៀបចំកិច្ចចរចាជុំទីពីរនៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ
20-04-2026 21:44
(វ៉ាស៊ីនតោន)៖ តំណាងប្រទេសអ៊ីស្រាអែល និងលីបង់ នឹងជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបន្តកិច្ចចរចាសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទនេះ ដោយផ្អែកលើការបញ្ជាក់ពីប្រភពមន្ត្រីអ៊ីស្រាអែលមួយរូប។
គួរបញ្ជាក់ថា ជំនួបជុំទីពីរនេះ នឹងក្លាយជាការពិភាក្សាគ្នាលើកដំបូងបង្អស់រវាងប្រទេសជិតខាងទាំងពីរ ចាប់តាំងពីបទឈប់បាញ់រយៈពេល ១០ថ្ងៃ បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក៕





