ម៉ាឡេស៉ីបញ្ចេញថវិកាសង្រ្គោះ ដល់អាជីវកម្មខ្នាតតូច និងមធ្យម ដែលរងផលប៉ះពាល់ពីវិបត្តិថាមពល

21-04-2026 15:53

(គូឡាឡាំពួ)៖ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសវិធានការថ្មីមួយដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលរងផលប៉ះពាល់ពីវិបត្តិថាមពលជាសលក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦។

វិធានការនោះ រួមមានការបែងចែកថវិកា ១.២៧ពាន់លានដុល្លារ ដើម្បីផ្តល់ការសង្រ្គោះផ្នែកហិរញ្ញវត្ថុ ៨០ភាគរយ និងធានារ៉ាប់រងរហូតដល់ ១០ឆ្នាំ សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់។

នាយករដ្ឋមន្រ្តី លោក Anwar Ibrahim បាននិយាយថា ថវិកានេះនឹងដំណើរការដោយអង្គភាពទទួលបន្ទុកការចំណាយ និងគម្រោងនានានៃក្រសួងហិរញ្ញវត្ថុ។ អង្គភាពនេះនឹងជួយទៅលើវិស័យរងផលប៉ះពាល់ ដូចជាសំណង់ កសិកម្ម និងកសិ-អាហារ ភស្តុភារ ការដឹកជញ្ជូន និងទេសចរណ៍៕