អាកាសយានដ្ឋាន Nuuk របស់ Greenland បើកឡើងវិញ ក្រោយរងការគំរាមបំផ្ទុះគ្រាប់បែក

22-04-2026 11:53

(កូប៉ិនហាក)៖ អាកាសយានដ្ឋានទីក្រុង Nuuk របស់កោះ Greenland បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបានជម្លៀសមនុស្ស ដោយសារតែមានការគំរាមបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយប៉ូលិសនិយាយថា គ្មានវត្ថុគ្រោះថ្នាក់ណាមួយ ត្រូវបានរកឃើញនៅបរិវេណនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦។

ប៉ូលិស បានឱ្យដឹងថា ការគំរាមបានកើតមានឡើង នៅវេលារសៀលថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ហើយស្រ្តីម្នាក់ អាយុប្រហែល ៥០ឆ្នាំត្រូវបានចាប់ខ្លួន ប៉ុន្តែនឹងដោះលែងវិញឆាប់ៗ។

ឧប្បត្តិហេតុបែបនេះ គឺកម្រមានណាស់នៅ Greenland ដែលជាកោះពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក នៅក្នុងតំបន់អាកទិក៕