លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ថៃនិងមីយ៉ាន់ម៉ាព្រមទាំងរួមជាមួយលោក Dong Jun រដ្ឋមន្រ្តីក្រសួងការពារជាតិចិនធ្វើជាសហអធិបតី ក្នុងកិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្រ្ត ២+២ រវាងរដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិចិននិងកម្ពុជា
22-04-2026 13:11
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនាថ្ងៃទី២១ ខែមេសាថា តបតាមការអញ្ជើញ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នឹងទៅបំពេញទស្សនកិច្ចនៅកម្ពុជា ថៃនិងមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ខែមេសា។ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោក Wang Yi នឹងរួមជាមួយលោក Dong Jun រដ្ឋមន្រ្តីក្រសួងការពារជាតិចិនធ្វើជាសហអធិបតី ក្នុងកិច្ចប្រជុំលើកដំបូង នៃយន្តការកិច្ចសន្ទនាជាយុទ្ធសាស្រ្ត 2+2 រវាងរដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិចិននិងកម្ពុជា៕
វិទ្យុមិត្តភាពកម្ពុជាចិន




