* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនមានបំណងប្រែក្លាយទីក្រុងមួយចំនួន ទៅជាកន្លែងដ៏គួរឱ្យចង់រស់នៅ សម្រាប់យុវវ័យ និងកុមារ (Video inside)

22-04-2026 17:13

(ហុងកុង)៖ ប្រទេសចិន បានដាក់ចេញនូវគម្រោងថ្មីមួយ ដោយជំរុញឱ្យទីក្រុងនានាបញ្ចូលគំនិតបែបយុវវ័យ ទៅក្នុងការរៀបចំផែនការទីក្រុង លំនៅដ្ឋាន សេវាថែទាំសុខភាព អប់រំ និងសាធារណៈ ដើម្បីធ្វើឱ្យជីវភាពរស់នៅក្នុងទីក្រុង កាន់តែស័ក្តិសមនឹងយុវវ័យ កុមារ និងគ្រួសាររបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦។

គម្រោងនេះត្រូវបានស្នើឡើង បន្ទាប់ពីទីក្រុងប៉េកាំង ប្តេជ្ញាកសាងសង្គមដ៏ស័ក្តិសមសម្រាប់ការមានកូន ពីឆ្នាំ២០២៦-២០៣០។ ប្លង់មេដែលចេញរួមគ្នាដោយនាយកដ្ឋានចំនួន ១៥ មានបំណងធ្វើឱ្យកាន់តែស៉ីជម្រៅនូវរបៀបសាងសង់ «ទីក្រុងដែលផ្តោតលើតម្រូវការរបស់យុវជន» ជាមួយវិធានការនានា ដែលសំដៅលើការងារ លំនៅដ្ឋាន ការថែទាំសុខភាព ការជួយឧបត្ថម្ភ និងសេវាកម្មទីក្រុង។

វិធានការនានា រួមមានការកែរបៀបផ្គូផ្គងរកគូស្រករ និងសេវាសង្គម ពង្រីកការផ្តល់ឧបត្ថម្ភធនលើការថែទាំកុមារ ការរៀបចំបន្ទប់សម្រាលសម្រាប់ម្តាយ និងទារកឱ្យកាន់តែប្រសើរ កែលម្អការសេវាសម្ភព និងកុមារ ពង្រឹងសេវាថែទាំកុមារពេលចេញពីរៀន និងក្នុងថ្ងៃឈប់សម្រាក ក៏ដូជាការធ្វើឱ្យលទ្ធភាពចូលរៀនសម្រាប់កូន របស់ពលករចំណាកស្រុក កាន់តែមានលក្ខណៈស្មើភាពគ្នា។

គោលនយោបាយនេះរំពឹងថា នៅឆ្នាំ២០៣០ ទីក្រុងដែលផ្តោតលើតម្រូវការរបស់យុវជន នឹងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ដោយបន្ថែមថានៅឆ្នាំ២០៣៥ ចិនមានបំណងបង្កើតបរិយាកាសដែលមានលក្ខណៈចាស់ទុំ និងពេញលេញសម្រាប់ការអភិវឌ្ឍយុវជន៕