លោក Wang Yi ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកទី៣ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការចែករំលែកការអភិវឌ្ឍន៍

22-04-2026 17:35

(ប៉េកាំង)៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ កិច្ចប្រជុំកម្រិតខ្ពស់លើកទី៣ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ ការចែករំលែកការអភិវឌ្ឍបានបើកនៅទីក្រុងប៉េកាំង។ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា។

លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួបទី៥ដែលលោក Xi Jinpingប្រធានរដ្ឋចិនបានលើកឡើង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយមានការគាំទ្រនិងជំរុញពីគ្រប់ភាគីទាំងអស់ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបានប្រែពីគំនិតផ្តួចផ្តើមរបស់ចិន ក្លាយទៅជាគំនិតឯកភាពរួមនៃអន្តរជាតិ។

លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិនរីករាយធ្វើការជាមួយគ្រប់ភាគីទាំងអស់ តាមរយៈការអនុវត្ត គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ប្រមូលផ្តុំធនធានអភិវឌ្ឍន៍ឱ្យបានទូលំទូលាយ ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព បង្កបរិយាកាសអភិវឌ្ឍន៍បែបបើកចំហ និងបន្តឆ្ពោះទៅរកគោលដៅដ៏ខ្ពង់ខ្ពស់ស្តីពីនៃការកសាង សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។

កិច្ចប្រជុំលើកនេះរៀបចំដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការអន្តរជាតិចិន និងមានការចូលរួមតាមទម្រង់អនឡាញ និងអហ្វឡាយពីសំណាក់តំណាងមកពីប្រទេស អង្គការអន្តរជាតិ និងស្ថាប័នផ្សេងៗចំនួនជាង១៥០៕

វិទ្យុមិត្តភាពកម្ពុជាចិន