* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សហភាពអឺរ៉ុបត្រៀមរឹតបន្តឹងការគ្រប់គ្រងប្រេងយន្តហោះ ចំពេលមានក្តីបារម្ភពីកង្វះខាតដោយសារសង្គ្រាមនៅអ៊ីរ៉ង់ (Video inside)

22-04-2026 22:54

(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើការដាក់ចេញនូវវិធានការតម្រូវឱ្យបណ្តាប្រទេសជាសមាជិក រក្សាទុកស្ដុកប្រេងយន្តហោះ និងអាចឈានដល់ការបែងចែកប្រេងទាំងនោះឡើងវិញតាមតម្រូវការជាក់ស្តែង ប្រសិនបើមានកង្វះខាតកើតឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស្នងការអឺរ៉ុបទទួលបន្ទុកគោលនយោបាយថាមពល លោក ដាន ចូហ្គេនសិន (Dan Jorgensen) បានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធថា គណៈកម្មការអឺរ៉ុបបានស្នើឱ្យមានការត្រួតពិនិត្យទិន្នផលនៃរោងចក្រចម្រាញ់ប្រេងនៅទូទាំងសហភាពអឺរ៉ុប ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ឱ្យបានជាអតិបរមា ចំពេលមានការរំខានដោយសារសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ លោកបានបញ្ជាក់ថា EU អាចនឹងបង្កើតច្បាប់ថ្មីលើការរក្សាបម្រុងប្រេងយន្តហោះ និងយន្តការចែកចាយរួមគ្នា ដែលនេះជាវិធានការពិសេសមិនធ្លាប់មានពីមុនមក។

លោក ចូហ្គេនសិន បានសង្កត់ធ្ងន់ថា​ «ជាធម្មតា យើងទុកឱ្យទីផ្សារជាអ្នកសម្រេច ប៉ុន្តែយើងអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិ ដែលសន្តិសុខនៃការផ្គត់ផ្គង់គឺជាបញ្ហាចម្បង មិនមែនត្រឹមតែរឿងតម្លៃនោះទេ»។ វិធានការដែលត្រៀមនឹងដាក់ចេញនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងផលប៉ះពាល់ផ្នែកថាមពល ដែលកំពុងតែគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅទូទាំងពិភពលោក៕​