* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឥណ្ឌូណេស៉ី ទទួលបានការសន្យាផ្គត់ផ្គង់ប្រេង ១៥០លានបារ៉ែល ពីរុស្ស៉ី (Video inside)

24-04-2026 11:11

(ហ្សាការតា)៖ បេសកជនពិសេសឥណ្ឌូណេស៉ី ទទួលបន្ទុកថាមពល និងបរិស្ថាន លោក Hashim Djojohadikusumo បាននិយាយថា រុស្ស៊ីយល់ព្រមផ្គត់ផ្គង់ប្រេង ១៥០លានបារ៉ែលដល់ប្រទេសឥណ្ឌូណេស៉ី បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗរបស់លោកប្រធានាធិបតី Prabowo Subianto ទៅកាន់ទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។

ដូច​ប្រទេស​ជាច្រើន​ទៀត ​ឥណ្ឌូណេស៉ីក៏​បាន​រង​សម្ពាធ​ពី​ការ​កើនឡើង​នូវ​តម្លៃ​ប្រេងជាសកល​ ដោយសារវិបត្តិ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាផងដែរ ហើយ​កំពុង​ខិតខំ​ស្វែងរក​ប្រភពផ្គត់ផ្គង់​ជំនួស។ ប្រហែល ២៥ភាគរយនៃការនាំចូលប្រេងឆៅរបស់ឥណ្ឌូណេស៉ី គឺបានមកពីមជ្ឈិមបូព៌ា ឆ្លងកាត់ច្រកសមុទ្រ Hormuz។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានដកស្រង់សម្តីលោក Hashim ដែលនិយាយថា «ឥឡូវនេះ ឥណ្ឌូណេស៉ី ទទួលបានការប្តេជ្ញាចិត្តពីរដ្ឋាភិបាលរុស្ស៉ី។ យើងអាចនឹងមានប្រេងស្តុក ១៥០លានបារ៉ែល ដើម្បីដោះស្រាយបញ្ហាប្រែប្រួលសេដ្ឋកិច្ច»។ តាមលោក Hashim រុស្ស៉ី​​ព្រមលក់ប្រេង ១០០លាន​បារ៉ែល​​ក្នុង​តម្លៃ​ពិសេស ហើយនឹងបន្ថែម ៥០លាន​បារ៉ែល​ទៀត​ ប្រសិនបើឥណ្ឌូណេស៉ី​ត្រូវការ​នៅ​ពេល​ក្រោយ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Prabowo បានជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯវិមានក្រឹមឡាំង ជាទីដែលមេដឹកនាំទាំងពីរ បានពិភាក្សាអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរុស្ស៉ី-ឥណ្ឌូណេស៉ី រួមទាំងនៅក្នុងវិស័យថាមពល៕