* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហ្សេឡេនស្គី បំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងថាមពល (Video inside)

24-04-2026 21:15

(ជេដដា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នាថ្ងៃសុក្រនេះ បានធ្វើដំណើរទៅដល់ទីក្រុងជេដដា ក្នុងដំណើរទស្សនកិច្ចលើកទីពីរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលមួយខែ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងថាមពល ចំពេលមានសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈសារនៅលើបណ្តាញសង្គម X មេដឹកនាំអ៊ុយក្រែនរូបនេះបានបញ្ជាក់ថា លោកមានគម្រោងជួបពិភាក្សាជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ មហាម៉ាត់ ប៊ីន សាល់ម៉ាន ដើម្បីជំរុញកិច្ចព្រមព្រៀងលើវិស័យសន្តិសុខ ថាមពល និងហេដ្ឋារច

នាសម្ព័ន្ធ។ លោក ហ្សេឡេនស្គី បានលើកឡើងថា បន្ទាប់ពីទទួលបានការធានាផ្នែកហិរញ្ញវត្ថុពីមេដឹកនាំអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ អ៊ុយក្រែនកំពុងបន្តពង្រីកទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ អ៊ុយក្រែនក៏មានបំណងផ្សព្វផ្សាយនូវបច្ចេកវិទ្យាយោធារបស់ខ្លួន ជាពិសេសបទពិសោធន៍ក្នុងការកម្ទេចយន្តហោះដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ ដែលទីក្រុងកៀវធ្លាប់បានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងសង្គ្រាមជាមួយរុស្ស៊ី។ ក្រៅពីនេះ លោក ហ្សេឡេនស្គី ក៏បានផ្តល់ការគាំទ្រផ្នែកជំនាញបច្ចេកទេសរបស់អ៊ុយក្រែន ដើម្បីជួយក្នុងកិច្ចប្រឹងប្រែងស្តារសេរីភាពនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឡើងវិញផងដែរ៕