លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរចំពោះលោក Moulayard Wadani ដែលបានជាប់ឆ្នោតជាប្រធានាធិបតីប្រទេស Benin

25-04-2026 16:52

(ប៉េកាំង)៖ ថ្ងៃទី២៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះលោកMoulayard Wadani ដែលបានជាប់ឆ្នោតជាប្រធានាធិបតីប្រទេស Benin។

លោក Xi Jinping បានលើកឡើងថា ចិននិងBeninមានចំណងមិត្តភាពជាប្រពៃណី។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនុកចិត្តខាងនយោបាយរវាងចិននិង Beninមានភាពស៊ីជម្រៅជាបន្តបន្ទាប់ ភាគីទាំងពីរបានគាំទ្រគ្នាលើបញ្ហានិងកង្វល់សំខាន់ៗ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គូភាគី ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិកាមិត្តភាពក្នុងគ្រប់វិស័យ ក៏ទទួលការអភិវឌ្ឍយ៉ាងលឿន ដែលបានបង្កើនផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរចិននិង Benin។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងBenin ហើយរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី ដើម្បីបន្តអនុវត្តជាក់ស្តែងនូវសមិទ្ធផល នៃកិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងBeninឈានឡើងដល់កម្រិតថ្មីឥតឈប់ឈរ៕

វិទ្យុមិត្តភាពកម្ពុជាចិន