ប្រជាពលរដ្ឋនៅលើកោះប្រាក់ ស្រុកកៀនស្វាយ ព្រួយបារម្ភការបាក់ច្រាំងទន្លេ ព្រោះតែការបូមខ្សាច់រាល់ថ្ងៃ

25-04-2026 19:21

(កណ្តាល)៖ ប្រជាពលរដ្ឋដែលរស់នៅលើកោះប្រាក់ ក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានសម្តែងការព្រួយបារម្ភ ពាក់ព័ន្ធសកម្មភាពបូមខ្សាច់ជាប់ជាប្រចាំនៅទីនោះ។

ការព្រួយបារម្ភរបស់ពួកគាត់ ដោយសារថា ការបូមខ្សាច់ទាំងនេះ នឹងអាចបណ្តាលឲ្យស្រុតច្រាំងទន្លេ ជាពិសេសនៅពេលរដូវទឹកឡើង។

បើទោះបីការបូមខ្សាច់ទាំងនេះ ត្រូវបានអ្នកបូមប្រាប់ថា មានអាជ្ញាបណ្ណត្រឹមត្រូវក៏ដោយ តែប្រជាពលរដ្ឋ ចង់ឲ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានតាមដានជាប់ជាប្រចាំ ហើយចុះពិនិត្យឲ្យបានទៀងទាត់ ពីព្រោះការបូមរាល់ថ្ងៃបែបនេះ នឹងអាចបណ្តាលឲ្យហូរច្រោះច្រាំងទន្លេ ហើយអាចបណ្តាលឲ្យបាក់ស្រុតនៅពេលណាមួយមិនខាន ដែលប៉ះពាល់ដល់លំនៅដ្ឋានរបស់ពួកគាត់។

ខាងក្រោមនេះជាសកម្មភាពបូមខ្សាច់ ដែលប្រជាពលរដ្ឋថតផ្ញើមក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។