ជប៉ុន បន្តទប់ទល់នឹងភ្លេីងឆេះព្រៃនៅភាគខាងជេីងប្រទេស ឈានចូលថ្ងៃទីបួន
25-04-2026 19:58
(តូក្យូ)៖ ភ្លើងឆេះព្រៃចំនួនពីរ នៅខេត្ត Iwate ភាគខាងជើងប្រទេសជប៉ុន បានបន្តចូលដល់ថ្ងៃទី៤ នៅថ្ងៃសៅរ៍ ទី២៥ ខែមេសានេះខណៈកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យទាំងនៅលើដី និងពីលើអាកាសនាំឱ្យការដាក់ពង្រាយបុគ្គលិកកេីនដល់ជាង ១ ០០០នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការឆាបឆេះកំពុងខិតទៅជិតតំបន់លំនៅដ្ឋាននៃទីក្រុង Otsuchi ជាកន្លែងដែលអ្នកស្រុកប្រហែលមួយភាគបីនៃទីក្រុងត្រូវបានបញ្ជាឱ្យជម្លៀស។ ឧទ្ធម្ភាគចក្រមកពីតាមខេត្តមួយចំនួន និងកងកម្លាំងស្វ័យការពារជប៉ុនកំពុងបាញ់ទឹកពន្លត់ភ្លេីងពីលើអាកាស។
គិតត្រឹមព្រឹកថ្ងៃសៅរ៍ ភ្លើងបានឆាបឆេះផ្ទៃដីជាង ៧៣០ហិកតា បង្ខំឱ្យមានការបញ្ជាជម្លៀសមនុស្សចំនួន ៣ ២៣៣នាក់។ អគារ ចំនួន ៨ រួមទាំងអគារលំនៅដ្ឋានមួយបានឆេះ។ គ្មានអ្នកស្លាប់ ឬរបួសត្រូវបានគេរាយការណ៍ទេ។
គួរបញ្ជាក់ថា ភ្លេីងឆេះព្រៃនេះបានកើតឡើង តាំងពីរសៀលថ្ងៃពុធនៅតំបន់ភ្នំមួយនៃខេត្ត Iwate បន្ទាប់បានរាលដាលយ៉ាងរហ័សទៅជិតតំបន់លំនៅដ្ឋានក្នុងទីក្រុង Otsuchi៕








