* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី​​​ត្រៀមបំពេញទស្សនកិច្ចនៅជប៉ុន ចិន និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីសន្តិសុខថាមពល

26-04-2026 19:09

(ស៊ីដនី)៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ភេននី វ៉ុង (Penny Wong) នាថ្ងៃអាទិត្យ បានប្រកាសថា លោកស្រីនឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីសន្តិសុខថាមពល ចំពេលមានការរំខានដល់ចង្វាក់ផ្គត់ផ្គង់ដែលបង្កឡើងដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងទីក្រុងតូក្យូ លោកស្រី វ៉ុង នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) អំពីស្ថិរភាពឥន្ធនៈ និងស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ា។ បន្ទាប់មក លោកស្រីនឹងបន្តដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ និងការបរទេសអូស្ត្រាលី-ចិន លើកទី៨ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក្នុងគោលបំណងគ្រប់គ្រងភាពខុសគ្នា និងជំរុញផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

ដោយឡែក ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូល លោកស្រីនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ ហ្យុន (Cho Hyun) ដោយលោកស្រីបានគូសបញ្ជាក់ថា កូរ៉េខាងត្បូងគឺជាប្រភពផ្គត់ផ្គង់ប្រេងចម្រាញ់ដ៏សំខាន់បំផុតមួយសម្រាប់អូស្ត្រាលី។

គួរបញ្ជាក់ថា​ ប្រទេសអូស្ត្រាលីដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឥន្ធនៈពីបរទេស បានជួបប្រទះនូវបញ្ហាកង្វះខាតក្នុងស្រុកជាបន្តបន្ទាប់ ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីខែកុម្ភៈមក៕