* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ថានទូតចិន​ ចេញព្រមានពីល្បិចបោកបញ្ឆោតការងារប្រាក់ខែខ្ពស់នៅក្នុងប្រទេសថៃ

26-04-2026 21:46

(បាងកក)៖ ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃសុក្រ បានចេញសេចក្តីជូនដំណឹងព្រមានដល់ពលរដ្ឋខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះល្បិចបោកបញ្ឆោតដែលអូសទាញមនុស្សឱ្យទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្រោមរូបភាពផ្តល់ការងារដែលមានប្រាក់ខែខ្ពស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily។

យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូត ជនរងគ្រោះត្រូវបានគេល្បួងតាមរយៈការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ចំណូលច្រើន ឬកញ្ចប់ទេសចរណ៍តម្លៃថោក ប៉ុន្តែនៅពេលទៅដល់ ពួកគេត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ដូចជាការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញជាដើម។ ជនរងគ្រោះមួយចំនួនបានប្រឈមនឹងការបង្ខាំងសេរីភាព ការរំលោភបំពានលើរាងកាយ និងការឃុំខ្លួនដោយខុសច្បាប់ ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជីវិត និងសិទ្ធិសេរីភាពផ្ទាល់ខ្លួន។

ស្ថានទូតបានអំពាវនាវដល់ពលរដ្ឋចិន កុំឱ្យជឿលើការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមដែលសន្យាពី «ការងារក្រៅប្រទេសដោយគ្មានលក្ខខណ្ឌ» ឬ «ការងារប្រាក់ខែខ្ពស់»។ ក្នុងករណីមានអាសន្ន ជនរងគ្រោះត្រូវផ្តល់អាទិភាពដល់សុវត្ថិភាពផ្ទាល់ខ្លួន ហើយទាក់ទងទៅប៉ូលិសមូលដ្ឋាន ឬស្ថានទូតចិនប្រចាំប្រទេសថៃជាបន្ទាន់៕