លោក ត្រាំ បញ្ជាក់ថាអ៊ីរ៉ង់អាចទាក់ទងមកសហរដ្ឋអាមេរិក ប្រសិនបើចង់ចរចាបញ្ចប់សង្គ្រាម (Video inside)

26-04-2026 22:47

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ នាថ្ងៃអាទិត្យនេះបានថ្លែងថា អ៊ីរ៉ង់អាចទាក់ទងមកកាន់សហរដ្ឋអាមេរិកបាន ប្រសិនបើពួកគេចង់ចរចាដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី "The Sunday Briefing" របស់ទូរទស្សន៍ Fox News លោក ត្រាំ បានបង្ហាញពីជំហរបើកចំហសម្រាប់ការពិភាក្សា ប្រសិនបើទីក្រុងតេហេរ៉ង់មានឆន្ទៈក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះប្រដាប់អាវុធដែលកំពុងកើតមាន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីស្ដារការចរចាសន្តិភាពកាលពីពេលថ្មីៗនេះ បានជួបភាពរកាំរកូសមិនទៅមុខ៕