* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើងនឹងបន្តគាំទ្រគោលនយោបាយរបស់រុស្ស៉ី (Video inside)

27-04-2026 08:39

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកនឹងបន្តគាំទ្រដល់គោលនយោបាយរបស់រុស្ស៉ី ហើយលោកបានពិភាក្សាអំពីស្ថានការណ៍នយោបាយអន្តរជាតិជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters។

KCNA បានឱ្យដឹងថាគណៈប្រតិភូរុស្ស៉ីក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការពារជាតិ លោក Andrei Belousov បានចូលរួមក្នុងពិធីមួយដើម្បីគោរពវិញាណក្ខន្ធរបស់ទាហានកូរ៉េខាងជើងដែលត្រូវបានសម្លាប់អំឡុងការប្រយុទ្ធក្នុងតំបន់ Kursk របស់រុស្ស៉ីជាទីដែលកងកម្លាំងអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកក្នុងឆ្នាំ២០២៤។ រុស្ស៉ីបានធ្វើសង្រ្គាមលុកលុយចូលអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ និងកំពុងកាន់កាប់១ភាគ៥នៃទឹកដីអ៊ុយក្រែន។ KCNA បានគូសបញ្ជាក់ក្នុងសេចក្ដីរាយការណ៍របស់ខ្លួនដោយស្រង់សម្ដីរបស់លោក គីម ថា «រដ្ឋាភិបាលកូរ៉េខាងជើងនឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់គោលនយោបាយរបស់រុស្ស៉ី ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន»។

កូរ៉េខាងជើងត្រូវបានវាយតម្លៃថាបានបញ្ជូនកងទ័ព ១៤០០០នាក់ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk បន្ទាប់ពីប្រទេសទាំង២បានចុះហត្ថលេខាលើ សន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។ កូរ៉េខាងត្បូង អ៊ុយក្រែន និងក្រុមមន្ត្រីលោកខាងលិចបានឱ្យដឹងថាទាហានកូរ៉េខាងជើងប្រហែលជា ៦០០០នាក់ត្រូវបានសម្លាប់ក្នុងសង្រ្គាម។

តាម KCNA​ លោក គីម ជុងអ៊ុនក៏បានជួបប្រធានរដ្ឋសភារុស្ស៉ី លោក Vyacheslav ⁠Volodin និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី ពូទីន ផងដែរជាមួយការគូសបញ្ជាក់ឡើងវិញពីឆន្ទៈរបស់ ប្រទេសទាំង២ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅស្របទៅតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕