* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ
* សហរដ្ឋអាមេរិក បង្គាប់ឱ្យបុគ្គលិកការទូតខ្លះចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី
* សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសពិធីចម្រើនព្រះជន្មវស្សា
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

SIPRI៖ ការចំណាយខាងយោធារបស់ពិភពលោកកើនឡើងដល់ ២,៨៩ទ្រីលានដុល្លារ ខណៈជម្លោះកើតឡើងជុំទិស (Video inside)

27-04-2026 09:46

(ស្ដុកខុល)៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ឬហៅកាត់ថា SIPRI បានឱ្យដឹងថាការចំណាយខាងយោធានៅលើពិភពលោកបានកើនឡើង ២,៩ភាគរយ ក្នុងឆ្នាំ២០២៥ បើទោះជា ការចំណាយយោធារបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះអស់ ៧,៥ភាគរយ ដោយសារតែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ឈប់ការផ្ដល់ជំនួយយោធាថ្មីទៅឱ្យអ៊ុយក្រែនក៏ដោយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ SIPRI បានឱ្យដឹងទៀតថាការចំណាយខាងយោធានៅទូទាំងពិភពលោកបានកើនឡើងដល់ ២,៨៩ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើង ១១ឆ្នាំជាប់ៗគ្នា ឬស្មើ២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP របស់ពិភពលោក ដែលនេះជាកម្រិតខ្ពស់បំផុតមួយចាប់តាំងពីឆ្នាំ២០០៩មក។ SIPRI បានគូសបញ្ជាក់ថា «ដោយសារតែវិបត្តិជាច្រើនក្នុងពេលបច្ចុប្បន្ន រួមទាំងការកំណត់គោលដៅបង្កើនការចំណាយខាងយោធារយៈពេលវែងរបស់បណ្ដាប្រទេសជាច្រើន ការចំណាយខាងយោធានៅលើ ពិភពលោកនឹងបន្តកើនឡើងក្នុងឆ្នាំ២០២៦ និងប៉ុន្មានឆ្នាំទៅមុខទៀត»។

តាមរបាយការណ៍របស់ SIPRI ប្រទេសដែលចំណាយខាងយោធាច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចិន និងរុស្ស៉ី ដោយកញ្ចប់ថវិកាយោធាប្រទេសទាំង៣នេះរួមបញ្ចូលគ្នាស្មើនឹង ១,៤៨ទ្រីលានដុល្លារ ឬស្មើនឹង ៥១ភាគរយនៃការចំណាយខាងយោធារបស់ពិភពលោកទាំងមូល។ របាយការណ៍នេះក៏បានបញ្ជាក់ដែរថាការចំណាយយោធារបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅត្រឹម ៩៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ជាពិសេសដោយសារតែមិនមានកញ្ចប់ជំនួយហិរញ្ញវត្ថុយោធាថ្មីសម្រាប់អ៊ុយក្រែនត្រូវបានអនុម័ត។ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ ជំនួយយោធាអាមេរិកសម្រាប់អ៊ុយក្រែនមានសរុបដល់ទៅ ១២៧ពាន់លានដុល្លារ។

តែទោះជាយ៉ាងណាក៏ដោយ SIPRI ជឿថាការធ្លាក់ចុះនៃការចំណាយយោធារបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ ទំនងជាមានរយៈពេលខ្លីប៉ុណ្ណោះ។ ដ្បិតការចំណាយខាងយោធាអនុម័តដោយ សភាអាមេរិកសម្រាប់ឆ្នាំ២០២៦ បានកើនឡើងលើស ១ទ្រីលានដុល្លារ ជាការកើនឡើងដ៏សំខាន់ធៀបទៅនឹងឆ្នាំ២០២៥ ហើយអាចនឹងបន្តកើនដល់ ១,៥ទ្រីលានដុល្លារក្នុងឆ្នាំ២០២៧។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ SIPRI អ្នកដែលចូលរួមចំណែកចម្បងក្នុងការកើនឡើងការចំណាយខាងយោធានៅលើពិភពលោក នោះគឺអឺរ៉ុបដោយការចំណាយខាងយោធាកើនឡើង ១៤ភាគរយ ឬស្មើ ៨៦៤ពាន់លានដុល្លារ។ ចំណែក ការចំណាយយោធារបស់អ៉ីស្រាអែលមានទំហំ ៤៨,៣ពាន់លានដុល្លារដោយធ្លាក់ចុះអស់ ៤,៩ភាគរយ ដោយសារបទឈប់បាញ់នៅហ្កាហ្សាក្នុងឆ្នាំ២០២៥ ខណៈការចំណាយយោធារបស់អ៉ីរ៉ង់មានទំហំ ៧,៤ពាន់លានដុល្លារ ដោយធ្លាក់ចុះអស់ ៥,៦ភាគរយ៕