* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នៅឯ UN ចិនថ្កោលទោសជប៉ុន និង EU ជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូង (Video inside)

28-04-2026 09:06

(Reuters)៖ ចិនបានថ្កោលទោសការអត្ថាធិប្បាយរបស់ជប៉ុន និងសហភាពអឺរ៉ុប (EU​) ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង នៅឯកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ខណៈចោទថាទីក្រុងតូក្យូមានអាកប្បកិរិយាបង្ករឿងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយមានផែនការពង្រីកយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភាពតានតឹងបានកើតឡើង បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Ayano Kunimitsu បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ស្ដីពីសន្តិសុខសមុទ្រថា ទីក្រុងតូក្យូមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍ក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ជាមួយការគូសបញ្ជាក់ឡើងវិញពីការប្រឆាំងជំទាស់របស់ ជប៉ុនទៅនឹងរាល់ការប៉ុនប៉ងដើម្បីការផ្លាស់ប្ដូរស្ថានភាពដើមដោយប្រើកម្លាំងបាយ និងឧបសគ្គរាំងស្ទះដល់សេរីភាពនៃការធ្វើនាវាចរ និងការហោះហើរ។

ជាមួយគ្នានោះ លោក Stavros Lambrinidis ជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិ ក៏បានលើកឡើងពីភាពតានតឹងនៅក្នុង តំបន់សមុទ្រចិនខាងត្បូងផងដែរ ដោយនិយាយថាភាពតានតឹងកំពុងបង្កការរំខានដល់ការដឹកជញ្ជូន និងបង្កជាបញ្ហាប្រឈមដល់សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ជា មូលដ្ឋាន។ ទាំងអ្នកតំណាងជប៉ុន និងសហភាពអឺរ៉ុបមិនបានលើកឈ្មោះចិនចំៗនោះទេ។

ប៉ុន្តែឯកអគ្គរដ្ឋទូតរងចិនប្រចាំ UN លោក Sun Lei បានចាត់ទុកការអត្ថាធិប្បាយរបស់ភាគីជប៉ុនធ្វើឡើងដោយគ្មានហេតុផល ហើយថាអំណាង EU គួរតែចៀសវាង ការធ្វើអត្ថាធិប្បាយដែលគ្មានការពិត និងគ្មានទំនួលខុសត្រូវលើបញ្ហាសមុទ្រចិនខាងត្បូង។

លោក Sun ក៏បានរិះគន់ផងដែរការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីឆ្នាំមុន ជុំវិញបញ្ហាតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថាបានធ្វើឱ្យ ខូចខាតធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិន និងជប៉ុន។៕