អនុរដ្ឋមន្រ្តីការពារជាតិអ៉ីរ៉ង់ ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៉ីនិងបេឡារុស (Video inside)
28-04-2026 14:20
(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov បានបើកកិច្ចពិភាក្សានៅប្រទេសកៀហ្ស៉ីស៉ីស្ថាន កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ជាមួយអនុរដ្ឋមន្រ្តីការពារជាតិអ៉ីរ៉ង់ លោក Reza Talaei-Nik។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អំឡុងជំនួបខាងលើ លោក Belousov បានគូសបញ្ជាក់ជាថ្មី នូវគោលជំហររបស់រុស្ស៉ីដែលថា សង្រ្គាមអ៉ីរ៉ង់គួរត្រូវដោះស្រាយតាមរយៈមធ្យោបាយការទូតតែមួយគត់ ហើយលោកជឿជាក់ថា ទីក្រុងមូស្គូនិងទីក្រុងតេហេរ៉ង់ នឹងបន្តគាំទ្រគ្នាទៅវិញទៅមក។ លោក Talaei-Nik ក៏បានធ្វើដំណើរទៅបេឡារុសផងដែរ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់រុស្ស៉ី ហើយក្រសួងការពារជាតិបេឡារុស បានឱ្យដឹងថា នៅទីនោះលោកអនុរដ្ឋមន្រ្តីការពារជាតិអ៉ីរ៉ង់ បានជួបពិភាក្សាជាមួយប្រមុខការពារជាតិបេឡារុស លោក Viktor Khrenin ដោយជជែកអំពីស្ថានការណ៍មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ នៅឯទីក្រុងមូស្គូវិញ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលជួបរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi ហើយបានបង្ហាញភាពស្ញប់ស្ញែងចំពោះប្រជាជនអ៉ីរ៉ង់ ដែលបានជម្នះតស៊ូចំពោះសម្ពាធរបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិក ហើយលោក ពូទីន បានអះអាងថា ទីក្រុងមូស្គូនឹងជួយទីក្រុងតេហេរ៉ង់ ឱ្យអស់ពីលទ្ធផលតាមតែអាចធ្វើទៅបាន៕







