ហេតុអ្វីលោក Xi Jinping តែងតែលើកឡើងរឿងរ៉ាវរបស់កម្មាភិបាលប្រចាំស្រុកពីរនាក់នេះ ដោយក្តីគោរពយ៉ាងជ្រាលជ្រៅ?
28-04-2026 17:58
(ប៉េកាំង)៖ «ប្រើប្រាស់អំណាចឱ្យបានត្រឹមត្រូវ កាន់អំណាចដើម្បីផលប្រយោជន៍សាធារណៈ ប្រើអំណាចដើម្បីប្រជាជន ចឹងហើយប្រជាជនគាំទ្រ ខ្លួនមានមោទនភាព ជាតិមានភាពរុងរឿង»។ តាំងពីពេលវ័យក្មេងដែលបានបម្រើការងារតាមមូលដ្ឋាន រហូតដល់ពេលបច្ចុប្បន្នបម្រើការងារនៅមជ្ឈិម លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនតែងតែសង្កត់ធ្ងន់ថា សមាជិកបក្សនិងកម្មាភិបាលបក្សកុម្មុយនីស្តចិន គួរផ្តោតលើការផ្តល់ផលប្រយោជន៍ដល់ប្រជាជន ។ ពេលចូលរួមវគ្គបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេងចិនដែលប្រចាំការតាមមូលដ្ឋាន លោកបានលើកឡើងរឿងរ៉ាវរបស់លេខាបក្សប្រចាំស្រុកពីរនាក់ ដែលលោកតែងតែគោរពសរសើរយ៉ាងខ្លំាង៖
លោក Jiao Yulu «គិតតែប្រជាជនគ្រប់រូប មិនដែលគិតពីខ្លួនឯង» មិនដែលអនុញ្ញាតិឱ្យខ្លួននិងញាតិសន្តានកេញចំណេញរដ្ឋទេ លោកបានពលីជីវិតដើម្បីទប់ស្កាត់រហោឋានកម្មនិងដីខ្សាច់នៅស្រុក ឡាន់ កាវ។ លោក Xi Jinping បានសរសើរថា៖ «សមមិត្ត Jiao Yulu « អនុវត្តគោលបំណងបក្សយ៉ាងម៉ឺងម៉ាត់ លោកខិតខំធ្វើការអស់មួយជីវិតដើម្បីរំលែកកង្វល់នៃបក្សនិងប្រជាជន និងបង្កើនជំនឿចិត្តរបស់ប្រជាជនចំពោះបក្ស។»
លោក Gu Wenchang ប្រកាន់ខ្ជាប់គំនិត «បើមិនអាចជួយសង្គ្រោះប្រជាជនឱ្យចេញផុតពីទុក្ខវេទនា តើបក្សកុម្មុយនីស្តមកធ្វើការដើម្បីអ្វី» លោកបានដឹកនាំកម្មាភិបាលនិងមហាជននៃស្រុក តុងសាន ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រែប្រួលកោះវាលខ្សាច់នេះឱ្យក្លាយជាកោះព្រៃឈើពេញដណ្តប់។ លោក Xi Jinping បានថ្លែងថា «យើងត្រូវរៀនសូត្រពីគាត់ ធ្វើអភិបាលកិច្ចដូចគាត់ មានចរិកល្អ ក្នុងអាណត្តិធ្វើជាមន្ត្រី គួរផ្តល់ផលប្រយោជន៍ចំពោះប្រជាជនក្នុងតំបន់ នោះហើយទើបជាមាគ៌ាត្រឹមត្រូវនៃឆាកជីវិតិ។»
ការបម្រើប្រជាជនអាចថាគឺជាខ្លឹមសារសំខាន់នៃ «ហ្សែនប្រហម» នៃបក្សកុម្មុយនីស្តចិន។ កម្មាភិបាលនៃបក្សកាន់អំណាចចិនចំនួនច្រើនរូបរាប់មិនអស់មានចរឹតដូចលោក Jiao Yulu និងលោក Gu Wenchang បានតម្កល់ទុកប្រជាជនក្នុងដួងចិត្តជានិច្ច ដូច្នេះត្រូវបានប្រជាជនចិនកោតសរសើរជាទូទៅនិងចងចាំជានិច្ច៕
វិទ្យុមិត្តភាពកម្ពុជាចិន




