លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរ ចំពោះការបើកវេទិកាស្តីពីការអភិវឌ្ឍបៃតងនិងប្រកបដោយនិរន្តរភាពនៃអង្គការសហប្រតិបត្តិការសៀងហៃ
29-04-2026 18:14
(ប៉េកាំង)៖ នៅថ្ងៃទី ២៩ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាស្តីពីការអភិវឌ្ឍបៃតងនិងប្រកបដោយនិរន្តរភាពនៃអង្គការសហប្រតិបត្តិការសៀងហៃ ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីភ្នំបៃតងទឹកសថ្លាគឺជាភ្នំមាសភ្នំប្រាក់ ហើយបាននិងកំពុងដើរតាមផ្លូវដែលតម្កល់ទុក ការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាពនិងផ្លូវអភិវឌ្ឍន៍បៃតងយ៉ាងមុតមាំដោយមិនងាករេ ដែលបានក្លាយជាអ្នកចូលរួម អ្នករួមចំណែកនិងជាអ្នកនាំមុខនៃការកសាងអរិយធម៌អេកូឡូស៊ីសកល ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបទី ២៥ នៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ ហើយក៏ជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត"ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ "របស់ចិនផងដែរ ។ ប្រទេសចិនរីករាយធ្វើការជាមួយបណ្តាភាគីនានាដើម្បីផ្សព្វផ្សាយពី "ស្មារតីសៀងហៃ" ជំរុញការធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចបរិស្ថានសកលមានសុក្រឹតភាព ក៏ដូចជាពួតដៃគ្នាកសាងពិភពលោកប្រកបដោយភាពស្រស់ស្អាតនិងនិរន្តរភាព៕
វិទ្យុមិត្តភាពកម្ពុជាចិន




