* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រុស្ស៊ីប្ដេជ្ញាបន្តស្ថិតក្នុងសម្ព័ន្ធភាព OPEC+ ទោះបីជាអេមីរ៉ាតអារ៉ាប់រួមសម្រេចចិត្តចាកចេញ (Video inside)

29-04-2026 21:44

(ម៉ូស្គូ)៖ នាថ្ងៃពុធនេះ វិមានក្រឹមឡាំងបានប្រកាសថា ប្រទេសរុស្ស៊ីមានផែនការបន្តស្ថិតនៅក្នុងសម្ព័ន្ធភាព OPEC+ ដដែល បើទោះបីជាមានការសម្រេចចិត្តចាកចេញពីសំណាក់ប្រទេសអេមីរ៉ាតអារ៉ាប់រួមក៏ដោយ។ ការសម្រេចចិត្តចាកចេញរបស់ UAE កាលពីថ្ងៃអង្គារ បានក្លាយជាការវាយប្រហារមួយដល់ក្រុមប្រទេសនាំចេញប្រេង ចំពេលដែលវិបត្តិថាមពលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ​ បានលើកឡើងថា អង្គការ OPEC+ នៅតែជាស្ថាប័នដ៏សំខាន់ ជាពិសេសក្នុងអំឡុងពេលដែលមានភាពច្របូកច្របល់នៅក្នុងទីផ្សារសកលនាពេលបច្ចុប្បន្ន។ លោកបានសង្កត់ធ្ងន់ថា យន្តការនេះជួយកាត់បន្ថយការប្រែប្រួលយ៉ាងខ្លាំងនៃតម្លៃថាមពល និងធ្វើឱ្យទីផ្សារទាំងនោះមានស្ថិរភាពឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា រុស្ស៊ីគោរពចំពោះការសម្រេចចិត្តរបស់ UAE ហើយសង្ឃឹមថាការសន្ទនាផ្នែកថាមពលរវាងទីក្រុងមូស្គូ និងរដ្ឋក្នុងតំបន់ឈូងសមុទ្រមួយនេះនឹងនៅតែបន្ត។

ដោយឡែក រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក អាន់តុន ស៊ីលូអាណូវ (Anton Siluanov) បានព្រមានថា ការចាកចេញរបស់ UAE អាចនាំឱ្យបណ្តាប្រទេសនាំចេញប្រេងបង្កើនផលិតកម្មរៀងៗខ្លួនដោយគ្មានការសម្របសម្រួល ដែលនឹងធ្វើឱ្យតម្លៃប្រេងសកលធ្លាក់ចុះនាពេលអនាគត។ លោកបានបន្ថែមថា ហានិភ័យនៃចរន្តផ្គត់ផ្គង់លើសតម្រូវការ នឹងក្លាយជាបញ្ហាប្រឈមនៅពេលដែលច្រកសមុទ្រដ៏សំខាន់នេះត្រូវបានបើកដំណើរការឡើងវិញនាពេលខាងមុខ៕​