លុយរូពីឥណ្ឌាចុះថោកខ្លាំង មួយផ្នែកដោយសារតែកត្តាប្រេងឡើងថ្លៃ (Video inside)
30-04-2026 15:38
(Mumbai)៖ តម្លៃលុយរូពី (rupee) របស់ឥណ្ឌា បានធ្លាក់ចុះខ្លាំងបំបែកកំណត់ត្រា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ខណៈវិនិយោគិននៅតែមានការប្រុងប្រយ័ត្ន ចំពោះហានិភ័យដែលប្រទេសនេះ ប្រឈមមុខនឹងតម្លៃថាមពលខ្ពស់ ស្របពេលទំនោរលំអៀងទៅរកធនាគារកណ្តាលអាមេរិក បានបន្ថែមសម្ពាធកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លុយរូពី បានធ្លាក់ចុះមកនៅត្រឹមតែ ៩៥.៣២រូពីក្នុង ១ដុល្លារ ដែលវ៉ាដាច់កម្រិតទាបបំផុត គឺ៩៥.២១ក្នុង ១ដុល្លារ នៅចុងខែមីនា។ តាំងដើមឆ្នាំមកទល់ពេលនេះ លុយរូពីឥណ្ឌា បានធ្លាក់ចុះជាង ៥ភាគរយហើយ ខណៈវិស័យខាងក្រៅឥណ្ឌាប្រឈមនឹងឧបសគ្គ រាប់ចាប់ពីបញ្ហាកកស្ទះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក រហូតដល់ភាពទន់ខ្សោយនៃលំហូរមូលធន ហើយថ្មីៗនេះគឺជាការរំខានចំពោះការផ្គត់ផ្គង់ថាមពល។
ភាពទន់ខ្សោយជាប់លាប់នៃលុយរូពី ក៏អាចជំរុញមតិអវិជ្ជមានទៅលើលំហូរមូលធនបរទេស ធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់វិនិយោគិនបរទេស ខណៈបន្ថែមសម្ពាធអតិផរណា តាមរយៈតម្លៃទំនិញនាំចូល៕




