* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់ចិន បញ្ជូនសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងបន្តតួនាទីជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកល

30-04-2026 17:02

(ប៉េកាំង)៖ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងស្ថិតក្រោមសម្ពាធនៃភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពលសកល សេដ្ឋកិច្ចចិននៅតែបន្តបង្ហាញភាពធន់ខ្ពស់ និងរក្សាសន្ទុះគួរឱ្យកត់សម្គាល់។ ការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៥% ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦ គឺជាសក្ខីភាពដែលបញ្ជាក់ថា ប្រទេសចិនមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តតួនាទីជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសកលផងដែរ។

ខណៈដែលសេដ្ឋកិច្ចធំៗជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យនៃកំណើនយឺត ឬការជាប់គាំង សន្ទុះនៃកំណើនរបស់ចិន បានក្លាយជាប្រភពនៃភាពប្រាកដប្រជា និងយុថ្កានៃស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកល ក្នុងបរិយាកាសអន្តរជាតិដ៏ស្រពិចស្រពិល។ នេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កានៃកិច្ចប្រឹងប្រែងប្រកបដោយសង្គតិភាពរបស់រដ្ឋាភិបាល និងប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ជាពិសេសផែនការប្រាំឆ្នាំលើកទី១៤ (២០២១-២០២៥) និងផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០)។

ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល និងពង្រឹងពហុភាគីនិយមតាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់។ ការបើកចំហទីផ្សារ តាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងការសម្របសម្រួលពាណិជ្ជកម្ម បានធ្វើឱ្យចិនក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញសេរីភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ដែលជាកត្តាចាំបាច់សម្រាប់វិបុលភាពរួម។

មូលដ្ឋានគ្រឹះនៃភាពធន់នេះ គឺការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកគំរូដែលផ្អែកលើនវានុវត្តន៍ ការលើកកម្ពស់ការពឹងពាក់លើខ្លួនឯង និងការពង្រីកតម្រូវការក្នុងស្រុក។ តាមរយៈការបង្កើនការវិនិយោគលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ក៏ដូចជាការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានភាពស្វ័យគ្រប់គ្រង ប្រទេសចិនបានកាត់បន្ថយ ការពឹងផ្អែកពីខាងក្រៅ និងបង្កើនសមត្ថភាពប្រកួតប្រជែងជាតិរបស់ខ្លួន។

ជាក់ស្តែង ឆ្លើយតបនឹងវិបត្តិថាមពលសកល ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្រចម្រុះ ដើម្បីធានាសន្តិសុខថាមពល រួមមានការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ការបង្កើនទុនបម្រុងប្រេងយុទ្ធសាស្ត្រ និងការជំរុញថាមពលស្អាត។ ជាមួយនឹងចក្ខុវិស័យ នៃការសម្រេចឱ្យបាននូវការបំភាយកាបូន ឱ្យបានខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងក្លាយទៅជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៦០ ប្រទេសចិនកំពុងក្លាយជាអ្នកដឹកនាំសកល ក្នុងវិស័យថាមពលកកើតឡើងវិញ និងឧស្សាហកម្មបៃតង ដែលជាកម្លាំងចលករថ្មី សម្រាប់កំណើនប្រកបដោយចីរភាព។

សមិទ្ធផលទាំងនេះមិនត្រឹមតែត្រួសត្រាយផ្លូវឱ្យចិនសម្រេចបាននូវគោលដៅសតវត្សរ៍ទីពីររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកលផងដែរ។ ការបញ្ចូលគ្នារវាង គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពបត់បែន និងការកែលម្អរចនាសម្ព័ន្ធស្ថាប័ន បានធ្វើឱ្យកំណើនរបស់ចិន កាន់តែមានភាពធន់ គុណភាព និងចីរភាព ព្រមទាំងបានចាក់បញ្ចូល នូវភាពប្រាកដប្រជាទៅក្នុងសេដ្ឋកិច្ចសកល ដែលកំពុងតែមិនប្រាកដប្រជា។

សរុបមក ក្នុងកាលៈទេសៈដែលភាពមិនច្បាស់សកលនៅតែបន្ត កំណើនប្រកបដោយភាពធន់របស់ចិន មិនត្រឹមតែផ្តល់សញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចក្នុងស្រុកទេ ប៉ុន្តែនឹងដើរតួនាទីជាកម្លាំងចលករដែលមិនអាចខ្វះបាន ក្នុងការពង្រឹងស្ថិរភាព និងជំរុញសន្ទុះសេដ្ឋកិច្ចសកល ដែលនឹងនាំមកនូវវិបុលភាពរួមសម្រាប់តំបន់ និងអន្តរជាតិ៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា