ការស្ទង់មតិរបស់ CGTN៖ ចិនអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះអាហ្វ្រិក គឺជាការលុបបំបាត់ទស្សនៈបែបផលបូកសូន្យខាងពាណិជ្ជកម្ម
30-04-2026 17:55
(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ១ ខែឧសភាតទៅ គោលនយោបាយពន្ធគយសូន្យភាគរយរបស់ចិនចំពោះប្រទេសអាហ្វ្រិកចំនួន ៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិននឹងចូលជាធរមានជាផ្លូវការ ។ ការកាត់បន្ថយពន្ធគយនឹងប្រែក្លាយទៅជាការបូកបញ្ចូលបន្ថែមសម្រាប់ពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,៣ភាគរយបានវាយតម្លៃយ៉ាងសកម្ម ចំពោះទស្សនៈពាណិជ្ជកម្មរបស់ភាគីចិនដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយសម្គាល់ឃើញថា ក្នុងបរិបទដែលសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល កំពុងជួបប្រទះបញ្ហាប្រឈម វិធានការរបស់ភាគីចិននឹងជួយបន្ធូរបន្ថយភាពជាប់គាំង ក្នុងការអភិវឌ្ឍនិងប្រព្រឹត្តិកម្មមិនស្មើភាពរបស់ប្រទេសអាហ្វ្រិក ក៏ដូចជាការពារយុត្តិធម៌និងសច្ចភាពអន្តរជាតិផងដែរ ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៤ភាគរយបានសម្គាល់ឃើញថា គោលនយោបាយពន្ធគយសូន្យភាគរយនឹងពន្លឿនការតភ្ជាប់ផលិតផលអាហ្វ្រិកទៅកាន់ទីផ្សារដ៏ធំធេងរបស់ចិនថែមមួយកម្រិតទៀត ដោយនាំមកនូវលំហកំណើនកាន់តែច្រើនសម្រាប់ការអភិវឌ្ឍរបស់អាហ្វ្រិក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,២ភាគរយបានសម្គាល់ឃើញថា កំណើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកនឹងមានឥទ្ធិពលវិជ្ជមានទៅលើ ជីវភាពរស់នៅរបស់ប្រជាជននិងឱកាសការងារជាដើម ហើយនឹងជំរុញសមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការរបស់អាហ្វ្រិក។
ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ហើយក្នុងរយៈពេល ២៤ ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៧៦៦៥នាក់បានចូលរួមការបោះឆ្នោតនិងបញ្ចេញមតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន




