* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញយល់ថា សេដ្ឋកិច្ចអ៊ីរ៉ង់អាចនឹងមិនដួលរលំឆាប់រហ័ស​ ដូចការរំពឹងទុករបស់លោក ត្រាំ ឡើយ (Video inside)

30-04-2026 19:35

(ឌូបៃ)៖ ទោះបីជាសង្គ្រាមជាច្រើនសប្តាហ៍បានធ្វើឱ្យបញ្ហាសេដ្ឋកិច្ចរបស់អ៊ីរ៉ង់កាន់តែដុនដាប ប៉ុន្តែរបបដឹកនាំទីក្រុងតេហេរ៉ង់ ហាក់នៅតែមានសមត្ថភាពអាចរស់រានបានពីការប្រឈមមុខដាក់គ្នានៅតំបន់ឈូងសមុទ្រ ខណៈដែលការរំពឹងទុករបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើការដួលរលំភ្លាមៗរបស់អ៊ីរ៉ង់ អាចនឹងមិនកើតឡើងក្នុងពេលឆាប់ៗនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បច្ចុប្បន្ន អ៊ីរ៉ង់កំពុងស្ថិតក្នុងភាពជាប់គាំងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្ទាប់ពីកិច្ចចរចាសន្តិភាពអចិន្ត្រៃយ៍បានជួបភាពរកាំរកូស ខណៈដែលទីក្រុងតេហេរ៉ង់បន្តបិទច្រកសមុទ្រហ័រមូស ហើយអាមេរិកក៏បន្តបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់យ៉ាងតឹងរ៉ឹង។ ទោះបីជាហេដ្ឋារចនាសម្ព័ន្ធរងការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែអ៊ីរ៉ង់បានប្រើប្រាស់យុទ្ធសាស្ត្រ «សេដ្ឋកិច្ចតស៊ូ» (Resistance Economy) ដោយពឹងផ្អែកលើធនធានផ្ទៃក្នុង ការប្រើប្រាស់ប្រាក់សន្សំរបស់ប្រជាជន និងការធ្វើពាណិជ្ជកម្មតាមព្រំដែនគោកជាមួយប្រទេសជិតខាង ដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅ។

អ្នកស្រី សាណាម វ៉ាគីល (Sanam Vakil) ប្រធានកម្មវិធីមជ្ឈិមបូព៌ានៃស្ថាប័ន Chatham House ក្នុងទីក្រុងឡុងដ៍ បានលើកឡើងថា មេដឹកនាំសាសនា និងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) មានសមត្ថភាពគ្រប់គ្រងប្រទេសយ៉ាងរឹងមាំ និងប្រើប្រាស់វិធានការបង្ក្រាបដើម្បីរក្សាអំណាច ខណៈរង់ចាំកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ។ អ្នកស្រីយល់ថា អ៊ីរ៉ង់បានត្រៀមខ្លួនសម្រាប់ផ្លូវមួយដែលវែងឆ្ងាយជាងអ្វីដែលអ្នកសេដ្ឋកិច្ច ឬអ្នកបង្កើតគោលនយោបាយលោកខាងលិចបានប៉ាន់ស្មានទុក។

ស្ថានភាពនេះកំពុងក្លាយជាបញ្ហាប្រឈមយុទ្ធសាស្ត្រសម្រាប់រដ្ឋបាលលោក ត្រាំ ដែលកំពុងប្រឈមមុខនឹងបញ្ហាអតិផរណាសកល និងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលកាន់តែខិតជិតមកដល់។ បើទោះបីជាមានសេចក្តីរាយការណ៍ថា ស្ថានភាពផ្ទៃក្នុងអ៊ីរ៉ង់អាចនឹងឈានទៅរកវិបត្តិធ្ងន់ធ្ងរ ប្រសិនបើទណ្ឌកម្មមិនត្រូវបានលើកលែងក៏ដោយ ប៉ុន្តែការរំពឹងថាអ៊ីរ៉ង់នឹងចុះចាញ់ក្នុងល្បែងសង្រ្គាមសេដ្ឋកិច្ចនេះភ្លាមៗ ហាក់នៅតែជាការស្មានដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ៕